0
ចំនួនអ្នកគាំទ្រ SNS
0
ចំនួនសិក្ខាសាលាធ្វើឡើង
0
ចំនួនអ្នកចូលរួមសិក្ខាសាលា
0
ចំនួនកិច្ចសម្ភាសន៍

Working in Japan

យើងទន់ទឹងរងចាំអ្នកទាំងអស់គ្នាមកធ្វើការជាមួយគ្នាក្នុងនាមជាបុគ្គលិកមើលថែទាំមនុស្សចាស់នៅប្រទេសជប៉ុន

「ចង់សិក្សាពីបចេ្ចកទេសឬចំណេះដឹងអំពីការមើលថែទាំនៅប្រទេសជប៉ុន」

「ចង់ធ្វើការមើលថែទាំនៅប្រទេសជប៉ុន」 មនុស្សម្នាក់ៗមានគំនិតរៀងៗខ្លួន។

បច្ចុប្បន្ននៅប្រទេសជប៉ុនក៏ដូចជានៅប្រទេសកម្ពុជាក៏ដោយយើងទាំងអស់គ្នាកំពុងរស់នៅប្រឈមនឹងការប្រយុត្នប្រឆាំងជំងឺឆ្លងកូវីដ

ម៉្យាងទៀត យើងកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកក្នុងការមកប្រទេសជប៉ុននិងការត្រឡប់ទៅប្រទេសកំណើតវិញ

ប៉ុន្តែសេចក្តីសង្ឃឹមឬគំនិតរបស់អ្នកទាំងអស់នឹងក្លាយជាពិតនៅប្រទេសជប៉ុននាពេលអនាគត

 

Japan Care Worker Guide Management Office

បុគ្គលិកជំនាញដែលបានបញ្ជាក់ (ពលករជំនាញ)

Specified Skilled Worker

មនុស្សគ្រប់រូបដែលមានអាយុចាប់ពី18ឆ្នាំមានសិទ្ធិដាក់ពាក្យ

ដើម្បីទទួលបានប្រព័ន្ធពលករជំនាញ មិនតម្រូវអោយមានកម្រិតសិក្សាណាមួយឡើយ។ មនុស្សបែបណាក៏បានដែរ។ ប៉ុន្តែត្រូវមានអាយុចាប់ពី18ឆ្នាំឡើង។

ប្រាក់បៀវត្សស្មើឬលើសជនជាតិជប៉ុន

ចំពោះប្រាក់បៀវត្ស ទោះបីជាជនបរទេសក៏ដោយ រដ្ឋាភិបាលជប៉ុនតម្រូវអោយបង់ ប្រាក់ឈ្នួលដូចគ្នាជាមួយជនជាតិជប៉ុនដែរ។ គឺអាចប្ដូរកន្លែងធើការទៅក្រុមហ៊ុនផ្សេងបាន។ មានន័យថា អាចធ្វើការនៅកន្លែងផ្សេងៗបាន។

មានការគាំពារសម្រាប់ការធ្វើការនៅប្រទេសជប៉ុន

រដ្ឋាភិបាលជប៉ុន រដ្ឋបាលតំបន់ សមាគមនៃឧស្សាហកម្មពាក់ព័ន្ធ មណ្ឌលមើលថែទាំជាដើម ធ្វើការផ្ដល់នូវការគាំពារផ្សេងដើម្បីអោយជនបរទេសអាចមកធ្វើការងារមើលថែទាំនៅប្រទេសជប៉ុនបាន។ មិនត្រឹមតែការគាំពារពាក់ព័ន្ធនឹងការងារមើលថែទាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ការគាំពារយ៉ាងទូលំទូលាយរហូតដល់បញ្ហាភាសា និងមូលដ្ឋាននៃការរស់នៅថែមទៀតផង។

រយៈពេលស្នាក់នៅត្រឹម 5ឆ្នាំ

រយៈពេលដែលអាចធ្វើការនៅប្រទេសជប៉ុន គឺជាមូលដ្ឋានគឺ1ឆ្នាំ ហើយអាចបន្តរៀងរាល់6ខែម្ដង ឬ 4ខែម្ដង ដែលសរុបទៅអាចបន្តវែងបំផុតបានរហូតដល់5ឆ្នាំ។

មិនអាចយកក្រុមគ្រួសារទៅជាមួយបានទេ

ម្យ៉ាងទៀត ក្នុងអំឡុងពេល5ឆ្នាំនេះ ប្រសិនបើអាចយកបាននូវសញ្ញាបត្រ ”អ្នកជំនាញមើលថែទាំ” ហើយធ្វើការផ្លាស់ប្ដូរលក្ខណៈសម្បត្តិស្នាក់នៅនោះ អាចធ្វើការនៅប្រទេសជប៉ុនបានរហូត ហើយអាចហៅគ្រួសារមករស់នៅជាមួយក៏បាន។

ចាំបាច់ត្រូវប្រឡងអោយជាប់ការប្រឡងចំនួន3

ការប្រឡងវាយតម្លៃយកលក្ខណៈសម្បត្តិស្នាក់នៅបុគ្គលិកជំនាញ (ពលករជំនាញ) មើលថែទាំ ដែលបានបញ្ជាក់សម្រាប់ប្រភេទការងារមើលថែទាំ មានការប្រឡង3ប្រភេទគឺ ការប្រឡង “Nursing Care Skills Evaluation Test” “Nursing Care Japanese Language Evaluation Test” និងការប្រឡងវាស់កម្រិតសមត្ថភាពភាសាជប៉ុន។ ការប្រឡង “Nursing Care Skills Evaluation Test” និង “Nursing Care Japanese Language Evaluation Test” ត្រូវបានរៀបចំឡើងដើម្បីវាស់នូវកម្រិតនៃជំនាញ និងភាសាជប៉ុនដែលអាចយកទៅប្រើប្រាស់បាន នៅក្នុងការងារមើលថែទាំជាក់ស្ដែង ដោយកំណត់នូវស្តង់ដារមួយ ដែលអ្នកប្រឡងជាប់មានលក្ខណៈសម្បត្តិអាចបម្រើការងារនៅតាមផ្នែកនីមួយៗបាន។

Japan Care Worker Guide Ambassadors 2022

កំពុងសកម្ម ក្នុងនាមជាសិស្សច្បងធ្វើការនៅកន្លែងមើលថែទាំ!

Leonor Merie Ann De Leon

Country of origin : Philippines
Year of arrival in Japan : 2018
Japanese skill : N3
Residence: Nagano Prefecture

Nguyen Thi Dong

Country of origin : Viet Nam
Year of arrival in Japan : 2019
Japanese skill : N2
Residence: Yamaguchi Prefecture

Nguyen Thi y Thien

Country of origin : Viet Nam
Year of arrival in Japan : 2019
Japanese skill : N3
Residence: Hyogo Prefecture

Kyi Kyi Khaine

Country of origin : Myanmar
Year of arrival in Japan : 2015
Japanese skill : N2
Residence: Hyogo Prefecture

Nguyen Thi Hoa

Country of origin : Viet Nam
Year of arrival in Japan : 2019
Japanese skill : N2
Residence: Yamaguchi Prefecture

Cao Xuan Hoi

Country of origin : Viet Nam
Year of arrival in Japan : 2019
Japanese skill : N1
Residence: Yamaguchi Prefecture

Monika Julia Wati

Country of origin : Indonesia
Year of arrival in Japan : 2018
Japanese skill : N3
Residence: Nagano Prefecture

La Thi Su

Country of origin : Viet Nam
Year of arrival in Japan : 2021
Japanese skill : N3
Residence: Yamaguchi Prefecture

Tran Truc Nhu

Country of origin : Viet Nam
Year of arrival in Japan : 2021
Japanese skill : N3
Residence: Yamaguchi Prefecture

Komang Ayu Purnama Dewi

Country of origin : Indonesia
Year of arrival in Japan : 2018
Japanese skill : N2
Residence: Okayama Prefecture

Kauindya Sithumini

Country of origin : Sri Lanka
Year of arrival in Japan : 2021
Japanese skill : JLPT N3
Residence: Nagasaki Prefecture

Moeurn Srey Pov

Country of origin : Cambodia
Year of arrival in Japan : 2020
Japanese skill : JLPT N4
Residence: Hokkaido

Nguyen Thi Thuy Linh

Country of origin : Viet Nam
Year of arrival in Japan : 2019
Japanese skill : N2
Residence: Hokkaido

Lovely Estorgio

Country of origin : Philippines
Year of arrival in Japan : 2016
Japanese skill : JLPT N3
Residence: Nagano Prefecture

Ry Sopheap

Country of origin : Cambodia
Year of arrival in Japan : 2020
Japanese skill : JLPT N3
Residence: Hokkaido

Marie Stella Vi S.Moreno

Country of origin : Philippines
Year of arrival in Japan : 2016
Japanese skill : N2
Residence: Nagano Prefecture

Pornpanitta Torpithakpong

Country of origin : Thailand
Year of arrival in Japan : 2019
Japanese skill : N2
Residence: Ibaraki Prefecture

Tran Thi Thu Hoai

Country of origin : Viet Nam
Year of arrival in Japan : 2019
Japanese skill : JLPT N3
Residence: Hokkaido

Ashini Nimesha

Country of origin : Sri Lanka
Year of arrival in Japan : 2021
Japanese skill : JLPT N3
Residence: Nagasaki Prefecture

HAQUE MD ARIFUL

Country of origin : Bangladesh
Year of arrival in Japan : 2018
Japanese skill : JLPT N2

Online Seminar

For Those Who Want to Work in Japan Someday

ការិយាល័យដំណើរការ JCWG បានរៀបចំធ្វើសិក្ខាសាលាតាមអនឡាញនៅគ្រប់ប្រទេសលើសកលលោកចាប់ពីឆ្នាំ 2020 តទៅ។ សូមមើលរូបភាពឯកសារចាស់ៗកុំខាន។

ដំណើរការកម្មវិធីៈ ភ្ជាប់ការផ្សាយបន្តផ្ទាល់ ជាមួយជនជាតិកម្ពុជាដែលបច្ចុប្បន្នកំពុងធ្វើការផ្នែកថែទាំនៅប្រទេសជប៉ុន ដោយមានការសំណេះសំណាល បណ្តើរ និង ធ្វើការពន្យល់បង្ហាញពីប្រទេសជប៉ុន និង ការងារមើលថែទាំផងដែរ។យើងខ្ញុំនឹងទទួលយកសំណួរទុកជាមុន ហើយឆ្លើយជូននៅកម្មវិធី សិក្ខាសាលាផ្ទាល់។

  • ណែនាំអំពីភាពទាក់ទាញរបស់ប្រទេសជប៉ុន
  • ណែនាំពីបច្ចុប្បន្នភាពរបស់ប្រទេសជប៉ុន
  • មូលហេតុដែលប្រទេសជប៉ុន ត្រូវការធនធានមនុស្សសម្រាប់ផ្នែកថែទាំ
  • ស្វែងយល់ពីការងារផ្នែកថែទាំ (ការពេញចិត្ត នូវអ្វីដែលកំពុងធ្វើ ដំណើរការការងារ ប្រចាំថ្ងៃ ការបណ្តុះបណ្តាល )
  • អំពីប្រព័ន្ធជំនាញជាក់លាក់
  • អំពីសំណួរប្រឡង (ដំបូន្មាន ក៏ដូចជាវិធីសាស្រ្ត ក្នុងការសិក្សាភាសាជប៉ុន)
  • សំណួរ ចម្លើយ

ចំពោះព័ត៌មានថ្មីៗអំពីសិក្ខាសាលា និងកម្មវិធីផ្សេងៗ សូមមើលនៅ <ទីនេះ>។

FAQ

យើងឆ្លើយតបនឹងសំណួរដែលទទួលបានពីអ្នកទាំងអស់គ្នា។

Our Partners

Japan Care Worker Guide ជាផ្នែកមួយនៃគម្រោងជំរុញការទទួលយកធនធានមនុស្សមើលថែទាំជាជនបរទេស នៃក្រសួងសុខាភិបាលការងារនិងសុខុមាលភាព។
logo_partner01
logo_partner02
logo_partner03
logo_partner04
logo_partner05
 

សារពីសិស្សច្បងដែលជាជនបរទេសធ្វើការនៅប្រទេសជប៉ុន

ទោះមានឧបសគ្គច្រើនដូចជាភាសាជប៉ុន ប៉ុន្តែអ្នកក៏នឹងមានសេចក្ដីសុខផងដែរក្នុងការធ្វើការងារនៅប្រទេសជប៉ុន។ អ្នកក៏អាចរៀននូវអ្វីដែលមានប្រយោជន៍សម្រាប់អនាគតផង អាចយល់ដឹងពីប្រពៃណីជប៉ុន និងបានហូបអាហារឆ្ងាញ់របស់ជប៉ុនផង។ សូមរក្សាគោលដៅរបស់អ្នក ខិតខំរៀនសូត្រ និងសម្រេចក្ដីសុបិនរបស់អ្នក។

home-Mess

អ្នកចង់ធ្វើការនៅប្រទេសជប៉ុនឬទេ?

Japan Care Worker Guide គឺជាគម្រោងសម្រាប់អ្នកដែលមានបំណងចង់ធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន។ ធ្វើការផ្ដល់ព័ត៌មានដែលមានប្រយោជន៍ដោយងាយយល់អំពីប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ អំពីការងារមើលថែទាំ អំពីការរស់នៅប្រទេសជប៉ុន និងការរៀនភាសាជប៉ុន។

 

home-AboutJCWG

ផ្ដល់ព័ត៌មានទាក់ទងនឹងប្រទេសជប៉ុន និងការមើលថែទាំដល់អ្នកគាំទ្រទាំង 10ម៉ឺននាក់ តាមរយៈ Facebook។

ចំពោះលោកអ្នកដែលមានគណនី សូមមេត្តា Follow និង “Like!” ផង។

Link: https://www.facebook.com/japancwg

 

 home-Facebook

អ្វីទៅជាបុគ្គលិកជំនាញមើលថែទាំដែលបានបញ្ជាក់ (i)
លក្ខណៈសម្បត្តិស្នាក់នៅ “បុគ្គលិកជំនាញដែលបានបញ្ជាក់” (ឬពលករជំនាញ) ត្រូវបានបង្កើតឡើងថ្មី នៅខែមេសា ឆ្នាំ2019 ដើម្បីឆ្លើយតបនឹងការខ្វះកម្លាំងពលកម្មដ៏ធ្ងន់ធ្ងរ ក្នុងរូបភាពជាលក្ខណៈសម្បត្តិស្នាក់នៅ ដែលអនុញ្ញាតអោយធនធានមនុស្សបរទេសដែលមានចំណេះដឹង និងជំនាញក្នុងកម្រិតមួយអាចធ្វើការងារបាននៅក្នុង 14ប្រភេទឧស្សាហកម្ម រួមទាំងការងារមើលថែទាំផងដែរ។ បុគ្គលិកជំនាញដែលបានបញ្ជាក់មានកម្រិត(i) និង កម្រិត(ii) ប៉ុន្តែការងារមើលថែទាំមានតែកម្រិត (i) ប៉ុណ្ណោះ។
អំពីការប្រឡងយកលក្ខណៈសម្បត្តិស្នាក់នៅជាបុគ្គលិកជំនាញមើលថែទាំដែលបានបញ្ជាក់ (i)
ការប្រឡងវាយតម្លៃយកលក្ខណៈសម្បត្តិស្នាក់នៅបុគ្គលិកជំនាញ (ពលករជំនាញ) មើលថែទាំ ដែលបានបញ្ជាក់សម្រាប់ប្រភេទការងារមើលថែទាំ មានការប្រឡង3ប្រភេទគឺ ការប្រឡង “Nursing Care Skills Evaluation Test” “Nursing Care Japanese Language Evaluation Test” និងការប្រឡងវាស់កម្រិតសមត្ថភាពភាសាជប៉ុន។

ការប្រឡង “Nursing Care Skills Evaluation Test” និង “Nursing Care Japanese Language Evaluation Test” ត្រូវបានរៀបចំឡើងដើម្បីវាស់នូវកម្រិតនៃជំនាញ និងភាសាជប៉ុនដែលអាចយកទៅប្រើប្រាស់បាន នៅក្នុងការងារមើលថែទាំជាក់ស្ដែង ដោយកំណត់នូវស្តង់ដារមួយ ដែលអ្នកប្រឡងជាប់មានលក្ខណៈសម្បត្តិអាចបម្រើការងារនៅតាមផ្នែកនីមួយៗបាន។

កម្រិតសមត្ថភាពភាសាជប៉ុន ត្រូវបានវាស់តាមរយៈ “តេស្ដភាសាជប៉ុនកម្រិតមូលដ្ឋានរបស់មូលនិធិជប៉ុន (JFT-Basic)” ឬ “ការប្រឡងជំនាញភាសាជប៉ុន (JLPT) (កម្រិតចាប់ពី N4ឡើង)”។

នៅពេលជួបបញ្ហានៅប្រទេសជប៉ុន តើអាចទទួលការពិគ្រោះនៅកន្លែងណាបាន?
សូមធ្វើការពិគ្រោះតាមរយៈកម្មវិធី Free consultation services for foreign care workers ដែល JICWELS ធ្វើការពិគ្រោះគាំទ្រដល់ធនធានមនុស្សមើលថែទាំជាជនបរទេស។ ក្រៅពីការគាំទ្រលើការពិគ្រោះ JICWELS ក៏មានការរៀបចំកម្មវិធីជួបជុំរវាងជនបរទេសដែលធ្វើការងារមើលថែទាំផងដែរ។

តើមានវែបសាយសម្រាប់រៀនភាសាជប៉ុនដែរឬទេ?
មានវែបសាយសម្រាប់រៀនភាសាជប៉ុនឈ្មោះ “យើងសិក្សាភាសាជប៉ុន”។ គឺជាវែបសាយសម្រាប់រៀនភាសាជប៉ុនដើម្បីផ្ដល់ជំនាញការប្រឡងជំនាញភាសាជប៉ុន (JLPT) កម្រិត N3 និងជំនាញមើលថែទាំមូលដ្ឋានសម្រាប់អ្នកធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន។

home-loginscr

តើគេអាចទទួលព័ត៌មានថ្មីបំផុតអំពីជំងឺ COVID-19 នៅទីណាបាន?
សូមពិនិត្យមើលនៅក្នុងវែបសាយដែលក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ធ្វើការផ្សព្វផ្សាយជាពហុភាសា។ គេហទំព័រមានសរសេរជាភាសាបរទេសអំពីជំងឺ COVID-19

COVID-19