FAQ

“មានការប្រឡង។ ការប្រឡងវាយតម្លៃបុគ្គលិកជំនាញដែលបានបញ្ជាក់ មានការប្រឡង 3 ប្រភេទគឺ “Nursing Care Skills Evaluation Test” “Nursing Care Japanese Language Evaluation Test” និងការប្រឡងវាស់កម្រិតសមត្ថភាពភាសាជប៉ុន។ ការប្រឡង Nursing Care Skills Evaluation Test និង Nursing Care Japanese Language Evaluation Test ត្រូវបានរៀបចំឡើងដើម្បីវាស់នូវកម្រិតនៃជំនាញមើលថែទាំ និងភាសាជប៉ុនដែលអាចយកទៅប្រើប្រាស់បាននៅក្នុងការងារមើលថែទាំជាក់ស្ដែង ដោយកំណត់នូវស្តង់ដារមួយ ដែលអ្នកប្រឡងជាប់មានលក្ខណៈសម្បត្តិអាចបម្រើការងារបានភ្លាមៗ។ កម្រិតសមត្ថភាពភាសាជប៉ុន ត្រូវបានវាស់តាមរយៈ “តេស្ដភាសាជប៉ុនកម្រិតមូលដ្ឋានរបស់មូលនិធិជប៉ុន (JFT-Basic)” ឬ “ការប្រឡងជំនាញភាសាជប៉ុន (JLPT) (កម្រិតចាប់ពី N4ឡើង)”។”

នៅក្នុងគេហទំព័ររបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព មានការណែនាំអំពីប្រព័ន្ធបុគ្គលិកជំនាញ (ឬពលកម្ម​ករជំនាញ) យើងសូមធ្វើការណែនាំអំពីនីតិវិធីដាក់ពាក្យប្រឡង (តំណភ្ជាប់ទៅគេហទំព័ររបស់ក្រុមហ៊ុន Prometric ដែលអនុវត្តន៍​ការប្រឡង)។ 

បេក្ខជនអ្នកជំនាញមើលថែទាំដែលបានចូលមកប្រទេសជប៉ុនតាមរយៈប្រព័ន្ធ EPA ដែលបានធ្វើការ ឬធ្វើកម្មសិក្សានៅមណ្ឌលមើលថែទាំជាដើម ដោយត្រឹមត្រូវអស់រយៈពេល 4ឆ្នាំ និងជនបរទេសដែលបានបញ្ចប់ “កម្មសិក្សាជំនាញកម្រិត(ii)” ផ្នែកមើលថែទាំ ត្រូវបានគេវិនិច្ឆ័យថាមានកម្រិតជំនាញ និងកម្រិតសមត្ថភាពភាសាជប៉ុនគ្រប់គ្រាន់ ហើយត្រូវបានលើកលែងការប្រឡងសមត្ថភាពជំនាញ និងការប្រឡងភាសាជប៉ុនដូចមានរៀបរាប់ខាងលើ ហើយអាចបន្តទៅយក “បុគ្គលិកជំនាញដែលបានបញ្ជាក់ (i)” បាន។ ប៉ុន្តែ ចំពោះជនបរទេសដែលបានបញ្ចប់ “កម្មសិក្សាជំនាញកម្រិត(ii)” ក្នុងជំនាញផ្សេងក្រៅពីការមើលថែទាំ ការប្រឡងវាស់សមត្ថភាពភាសាជប៉ុនមួយផ្នែកត្រូវបានលើកលែង។ (ចាំបាច់ត្រូវធ្វើការប្រឡង “Nursing Care Skills Evaluation Test” និង “Nursing Care Japanese Language Evaluation Test”។)
គឺខុសៗគ្នាទៅតាមច្បាប់ទាក់ទងនឹងការបញ្ជូនរបស់ប្រទេសនិមួយៗ។

គេអាចប្ដូរការងារបាននៅក្នុងចន្លោះក្របខណ្ឌដែលមានភារកិច្ចការងារដូចគ្នា ឬរវាងការងារដែលគេអាចត្រួតពិនិត្យពីភាពដូចគ្នានៃកម្រិតជំនាញតាមរយៈការប្រឡង។ ចំពោះករណីការងារមើលថែទាំ ប្រសិនបើមានមណ្ឌលមើលថែទាំផ្សេងទៀតគេព្រមទទួលគឺគេអាចផ្លាស់ប្ដូរការងារបាន។

គឺមាន “ស្ថាប័នគាំទ្រចុះបញ្ជី”។ គឺជាបុគ្គលឬស្ថាប័នដែលទទួលការជួលពីស្ថាប័នទទួល អោយធ្វើការគាំទ្រដល់បុគ្គលិកជំនាញដែលបានបញ្ជាក់ជាជនបរទេស ទាក់ទងនឹងការរកកន្លែងស្នាក់នៅ កិច្ចសន្យាផ្សេងៗដែលចាំបាច់សម្រាប់ការរស់នៅជាដើម។ ស្ថាប័នគាំទ្រចុះបញ្ជី ជាស្ថាប័នដែលត្រូវចុះបញ្ជីនៅការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍និងការស្នាក់នៅតាមតំបន់។
ចំពោះបុគ្គលិកជំនាញដែលបានបញ្ជាក់ (i) គឺមិនបានទេ។ ក្នុងករណីយកបានសញ្ញាបត្រ ”អ្នកជំនាញមើលថែទាំ” ដែលមានការទទួលស្គាល់ដោយរដ្ឋ គេអាចបន្តធ្វើការ និងស្នាក់នៅបានជាអចិន្ត្រៃយ៍ ហើយអាចនាំគ្រួសារមករស់នៅជាមួយបាន។
គេតម្រូវអោយទទួលបាន ការប្រឡងជំនាញភាសាជប៉ុន (JLPT) កម្រិត N4 (ជាកម្រិតដែលអាចយល់នូវភាសាជប៉ុនមូលដ្ឋានមូលដ្ឋាន​បាន)។
” ទោះជាមិនធ្លាប់ស្នាក់នៅប្រទេសជប៉ុនពីមុនក៏ដោយ គេអាចចូលទៅប្រទេសជប៉ុនតាមរយៈលក្ខណៈសម្បត្តិស្នាក់នៅ “ស្នាក់នៅរយៈពេលខ្លី” ក្នុងគោលបំណងទៅប្រឡងបាន។ ម្យ៉ាងទៀត គេអាចប្រឡងនៅបរទេសក៏បាន។ គិតត្រឹមខែតុលា ឆ្នាំ2020 មានការរៀបចំអោយប្រឡងនៅប្រទេស កម្ពុជា ឥណ្ឌូនេស៊ី ម៉ុងហ្គោល នេប៉ាល់ ហ្វីលីពីន។”
“ការមើលថែទាំរាងកាយជាដើម (ធ្វើការមើលថែទាំជួយពេលងូតទឹក ពេលបរិភោគអាហារ ពេលបញ្ចេញចោលជាដើមដោយសម្របទៅតាមស្ថានភាពនៃកាយនិងចិត្តរបស់អ្នកស្នាក់នៅ) ព្រមទាំងការងារគាំទ្រភ្ជាប់ជាមួយការងារនេះ (អនុវត្តនកម្មវិធីកំសាន្ត ការជួយក្នុងការហាត់ចលនា។ល។)។ *ប្រភេទសេវាទៅថែទាំដល់កន្លែងគឺមិនមែនជាគោលដៅឡើយ។”

“សូមពិនិត្យមើលនៅក្នុងវែបសាយដែលក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ធ្វើការផ្សព្វផ្សាយជាពហុភាសា។
គេហទំព័រមានសរសេរជាភាសាបរទេសអំពីជំងឺ COVID-19“ 

សូមធ្វើការពិគ្រោះតាមរយៈកម្មវិធី Free consultation services for foreign care workers ដែល JICWELS ធ្វើការពិគ្រោះគាំទ្រដល់ធនធានមនុស្សមើលថែទាំជាជនបរទេស។ ហើយក៏មានការរៀបចំកម្មវិធីជួបជុំរវាងជនបរទេសដែលធ្វើការងារមើលថែទាំដូចគ្នាផងដែរ។

សូមមើលនៅក្នុង “យើងសិក្សាភាសាជប៉ុន”។ គឺជាវែបសាយសម្រាប់រៀនភាសាជប៉ុនដើម្បីផ្ដល់ជំនាញការប្រឡងជំនាញភាសាជប៉ុន (JLPT) កម្រិត N3 និងជំនាញមើលថែទាំមូលដ្ឋានសម្រាប់អ្នកធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន។

Scroll to Top