ឃ្លាភាសាជប៉ុនដែលគេប្រើច្រើនក្នុងកិច្ចសន្ទនាជាមួយមនុស្សចាស់នៅក្នុងការងារមើលថែទាំ

ឃ្លាភាសាជប៉ុនដែលគេប្រើច្រើនក្នុងកិច្ចសន្ទនាជាមួយមនុស្សចាស់នៅក្នុងការងារមើលថែទាំ

នៅពេលដែលអ្នកដឹងឃ្លាដែលគេប្រើច្រើន វាជួយឱ្យអ្នកងាយទំនាក់ទំនងជាមួយមនុស្សចាស់ និងអាចឆាប់ដឹងពីការប្រែប្រួលនៃស្ថានភាពសុខភាពរបស់មនុស្សចាស់។ វាក៏មានប្រយោជន៍ជួយឱ្យកិច្ចសហការជាមួយអ្នកមើលថែទាំដទៃទៀតមានភាពរលូនផងដែរ។

Contents:

ឃ្លាដែលគេប្រើច្រើនពេលនិយាយទៅរកមនុស្សចាស់

    • 「失礼します」(しつれいします)(“ជម្រាបសួរ”)「失礼しました」(しつれいしました)(“ជម្រាបលា”)

    គេប្រើវានៅពេលចេញចូលបន្ទប់របស់មនុស្សចាស់ នៅមុន និងក្រោយពេលធ្វើការមើលថែទាំ។

    ជាពិសេសដោយសារបន្ទប់គឺជាកន្លែងឯកជនរបស់មនុស្សចាស់ ចាំបាច់ត្រូវនិយាយប្រាប់សិនមុននឹងចេញចូល។

     

    • 「昨日はよく眠れましたか?」(きのうはよくねむれましたか?)(ម្សិលមិញសំរានបានលក់ល្អឬទេ?)

    「体調、お変わりありませんか?」(たいちょう、おかわりありませんか?)(មានការប្រែប្រួលស្ថានភាពសុខភាពឬទេ?)

    គេអាចដឹងបានពីការប្រែប្រួលស្ថានភាពសុខភាពរៀងរាល់ថ្ងៃ។

     

    • 「〜していただけますか?」(“ធ្វើ〜បានទេ?”)

    「〜はてつだいますので、〜はごじぶんでしていただけますか?」(“ខ្ញុំនឹងជួយធ្វើ〜 តើអាចធ្វើ〜ដោយខ្លួនឯងបានទេ?”)

    វាជាការសំខាន់ដែលត្រូវឱ្យគាត់ធ្វើអ្វីដែលអាចធ្វើបានដោយខ្លួនឯងឱ្យបានច្រើនជាអតិបរមា។ ព្រោះបើអ្នកមើលថែទាំធ្វើជំនួសទាំងអស់ មនុស្សចាស់នឹងអាចធ្វើអ្វីៗបានកាន់តែតិចទៅ។

    ឧទាហរណ៍៖ 「てがとどくところはごじぶんであらっていただけますか?とどかないところはてつだいますね。」“តើអាចលាងសំអាតកន្លែងណាដែលលូកដៃដល់ដោយខ្លួនឯងបានឬទេ? កន្លែងណាដែលលូកដៃមិនដល់ខ្ញុំនឹងជួយ។”

    「うしろからささえますので、たちあがっていただけますか?」“ខ្ញុំនឹងទ្រពីក្រោយ តើអាចងើបឈរបានទេ?”

    「うわぎをぬいでいただけますか?」“តើអាចដោះអាវក្រៅចេញបានទេ?”

     

    • 「なにかあったら、いつでもよんでくださいね」“បើមានការអ្វី សូមហៅខ្ញុំពេលណាក៏បាន”

    ជួយធ្វើឱ្យមនុស្សចាស់រស់នៅបានដោយស្ងប់ចិត្ត។

     

    • 「〜をしますね、よろしいですか?」“ខ្ញុំនឹងធ្វើ〜 តើបានឬទេ?”

    ពេលធ្វើអ្វីមួយក្នុងការជួយមនុស្សចាស់ គឺត្រូវនិយាយទៅរកគាត់មួយម៉ាត់សិនមុននឹងធ្វើ។

    បើយើងធ្វើអ្វី ឬប៉ះពាល់ភ្លាមៗ ធ្វើឱ្យគាត់មានអារម្មណ៍ភ័យខ្លាច។

     

    ជាទូទៅគេប្រើ“ភាសាគួរសម” នៅពេលនិយាយទៅរកមនុស្សចាស់។ គឺជារបៀបប្រើពាក្យគោរព ឬលើកកំពស់ដៃគូ។

    ឧទាហរណ៍នៅពេលចូលបង្គន់គេអាចប្រើពាក្យ「立ち上がってください」「立ち上がっていただけますか?」(“សូមងើបឈរ” “តើអាចងើបឈរបានឬទេ?”) ដែលពាក្យទាំង២មានន័យមិនសូវខុសគ្នា ប៉ុន្តែធ្វើឱ្យដៃគូមានចំណាប់អារម្មណ៍ខុសគ្នា។

    「立ち上がってください」→ ធ្វើឱ្យមានអារម្មណ៍ថាជាការបង្គាប់ បញ្ជា។

    「立ち上がっていただけますか?」→ ធ្វើឱ្យមានអារម្មណ៍ថាជាការស្នើសុំដៃគូដោយទន់ភ្លន់។

    សូមព្យាយាមប្រើពាក្យឱ្យមនុស្សចាស់ទទួលអារម្មណ៍ថាខ្លួនមានការគោរព។