ប្រព័ន្ធ និងខ្លឹមសារ
គឺមាន “ស្ថាប័នគាំទ្រចុះបញ្ជី”។ គឺជាបុគ្គលឬស្ថាប័នដែលទទួលការជួលពីស្ថាប័នទទួល អោយធ្វើការគាំទ្រដល់បុគ្គលិកជំនាញដែលបានបញ្ជាក់ជាជនបរទេស ទាក់ទងនឹងការរកកន្លែងស្នាក់នៅ និងការធ្វើកិច្ចសន្យាផ្សេងៗដែលចាំបាច់សម្រាប់ការរស់នៅជាដើម។
គឺខុសៗគ្នាទៅតាមច្បាប់ទាក់ទងនឹងការបញ្ជូនរបស់ប្រទេសនិមួយៗ។
ចំពោះប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ គឺមិនបានទេ។ ក្នុងករណីយកបានសញ្ញាបត្រ ”អ្នកជំនាញមើលថែទាំ” ដែលមានការទទួលស្គាល់ដោយរដ្ឋ គេអាចបន្តធ្វើការ និងស្នាក់នៅបានជាអចិន្ត្រៃយ៍ ហើយអាចនាំគ្រួសារមករស់នៅជាមួយបាន។
គេតម្រូវអោយទទួលបាន ការប្រឡងជំនាញភាសាជប៉ុន (JLPT) កម្រិត N4 (ជាកម្រិតដែលអាចយល់នូវភាសាជប៉ុនមូលដ្ឋានមូលដ្ឋានបាន)។
ការមើលថែទាំរាងកាយជាដើម (ធ្វើការមើលថែទាំជួយពេលងូតទឹក ពេលបរិភោគអាហារ ពេលបញ្ចេញចោលជាដើមដោយសម្របទៅតាមស្ថានភាពនៃកាយនិងចិត្តរបស់អ្នកស្នាក់នៅ) ព្រមទាំងការងារគាំទ្រភ្ជាប់ជាមួយការងារនេះ (អនុវត្តនកម្មវិធីកំសាន្ត ការជួយក្នុងការហាត់ចលនា។ល។)។
*ប្រភេទសេវាទៅថែទាំដល់កន្លែងគឺមិនមែនជាគោលដៅឡើយ។
គេអាចប្ដូរការងារបាននៅក្នុងចន្លោះក្របខណ្ឌដែលមានការងារដូចគ្នា ឬរវាងការងារដែលគេអាចត្រួតពិនិត្យពីភាពដូចគ្នានៃកម្រិតជំនាញតាមរយៈការប្រឡង។ ចំពោះការងារមើលថែទាំ គេអាចប្ដូរការងារទៅមណ្ឌលមើលថែទាំផ្សេងទៀតជាដើមបាន។
មិនតម្រូវអោយមានសញ្ញាបត្រគិលានុបដ្ឋាកឡើយ។ ដើម្បីធ្វើការក្រោមប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ គឺចាំបាច់ត្រូវប្រឡងមុខវិជ្ជាសម្រាប់បុគ្គលិកជំនាញដែលបានបញ្ជាក់ អោយជាប់។
ក្រោយពេលត្រឡប់ទៅប្រទេសវិញ មានអ្នកខ្លះប្រើប្រាស់ជំនាញដែលទទួលបាននៅប្រទេសជប៉ុន ធ្វើការងារមើលថែទាំ ហើយក៏មានអ្នកខ្លះធ្វើជាគ្រូបង្រៀនមើលថែទាំផងដែរ។
តាមវិធីធ្វើការបណ្ដើរ រៀនអំពីការមើលថែទាំបណ្ដើរលើសពី3ឆ្នាំ គេអាចប្រឡងយកសញ្ញាបត្រ “អ្នកជំនាញមើលថែទាំ” ដែលមានការទទួលស្គាល់ដោយរដ្ឋបាន។
ក្នុងចំណោមអ្នកធ្វើការងារមើលថែទាំក្រោមប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ មានអ្នកខ្លះត្រៀមប្រឡងយកសញ្ញាបត្រដែលមានការទទួលស្គាល់ដោយរដ្ឋ។
នៅពេលចាប់ផ្ដើមធ្វើការហើយ សូមខិតខំរៀនសូត្រដើម្បីប្រឡងយកសញ្ញាបត្រដែលមានការទទួលស្គាល់ដោយរដ្ឋអោយបាន។
ការប្រឡង
ការប្រឡងវាយតម្លៃបុគ្គលិកជំនាញដែលបានបញ្ជាក់ មានការប្រឡង 3 ប្រភេទគឺ “Nursing Care Skills Evaluation Test” “Nursing Care Japanese Language Evaluation Test” និងការប្រឡងវាស់កម្រិតសមត្ថភាពភាសាជប៉ុន។
ការប្រឡង “Nursing Care Skills Evaluation Test” និង “Nursing Care Japanese Language Evaluation Test” ត្រូវបានរៀបចំឡើងដើម្បីវាស់នូវកម្រិតនៃជំនាញមើលថែទាំ និងភាសាជប៉ុនដែលអាចយកទៅប្រើប្រាស់បាននៅក្នុងការងារមើលថែទាំជាក់ស្ដែង ដោយកំណត់នូវស្តង់ដារមួយ ដែលអ្នកប្រឡងជាប់មានលក្ខណៈសម្បត្តិអាចបម្រើការងារបានភ្លាមៗ។
កម្រិតសមត្ថភាពភាសាជប៉ុន ត្រូវបានវាស់តាមរយៈ “តេស្ដភាសាជប៉ុនកម្រិតមូលដ្ឋានរបស់មូលនិធិជប៉ុន (JFT-Basic)” ឬ “ការប្រឡងជំនាញភាសាជប៉ុន (JLPT) (កម្រិតចាប់ពី N4ឡើង)”។
ដាក់ពាក្យប្រឡងតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Prometric ដែលជាស្ថាប័នអនុវត្តការប្រឡង។ នៅក្នុងគេហទំព័ររបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ក៏មានការណែនាំអំពីនីតិវិធីដាក់ពាក្យប្រឡង (តំណភ្ជាប់ទៅគេហទំព័ររបស់ក្រុមហ៊ុន Prometric ដែលអនុវត្តការប្រឡង)។
ចំពោះប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ តើគេអាចប្រឡងបានដែរឬទេ ប្រសិនបើមិនធ្លាប់ទៅប្រទេសជប៉ុនពីមុនមក?
ទោះជាមិនធ្លាប់ស្នាក់នៅប្រទេសជប៉ុនពីមុនក៏ដោយ គេអាចចូលទៅប្រទេសជប៉ុនតាមរយៈលក្ខណៈសម្បត្តិស្នាក់នៅ “ស្នាក់នៅរយៈពេលខ្លី” ក្នុងគោលបំណងទៅប្រឡងបាន។
ម្យ៉ាងទៀត គេអាចប្រឡងនៅបរទេសក៏បាន។ គិតត្រឹមខែមីនា ឆ្នាំ2021 មានការរៀបចំអោយប្រឡងនៅប្រទេស កម្ពុជា ឥណ្ឌូនេស៊ី ម៉ុងហ្គោល ភូមា នេប៉ាល់ ហ្វីលីពីន ថៃ។
បេក្ខជនអ្នកជំនាញមើលថែទាំដែលបានចូលមកប្រទេសជប៉ុនតាមរយៈប្រព័ន្ធ EPA ដែលបានធ្វើការ ឬធ្វើកម្មសិក្សានៅមណ្ឌលមើលថែទាំជាដើម ដោយត្រឹមត្រូវអស់រយៈពេល 4ឆ្នាំ និងជនបរទេសដែលបានបញ្ចប់ “កម្មសិក្សាជំនាញកម្រិត(ii)” ផ្នែកមើលថែទាំ ត្រូវបានគេវិនិច្ឆ័យថាមានកម្រិតជំនាញ និងកម្រិតសមត្ថភាពភាសាជប៉ុនគ្រប់គ្រាន់ ត្រូវបានលើកលែងការប្រឡង ហើយអាចបន្តទៅយក “បុគ្គលិកជំនាញដែលបានបញ្ជាក់ (i)” បាន។ ប៉ុន្តែ ចំពោះជនបរទេសដែលបានបញ្ចប់ “កម្មសិក្សាជំនាញកម្រិត(ii)” ក្នុងជំនាញផ្សេងក្រៅពីការមើលថែទាំ ការប្រឡងវាស់សមត្ថភាពភាសាជប៉ុនមួយផ្នែកត្រូវបានលើកលែង។ (ចាំបាច់ត្រូវធ្វើការប្រឡង “Nursing Care Skills Evaluation Test” និង “Nursing Care Japanese Language Evaluation Test”។)
គ្មានកម្មវិធីអាហារូបករណ៍ផ្ដល់ដោយរដ្ឋាភិបាលជប៉ុនសម្រាប់ថ្លៃអប់រំក្រោយពេលចាប់ផ្ដើមធ្វើការងារក្រោមបុគ្គលិកជំនាញដែលបានបញ្ជាក់ ប៉ុន្តែមានការផ្ដល់ជំនួយលើការបណ្ដុះបណ្ដាល។ល។
ម្យ៉ាងទៀត នៅតាមខេត្ត និងមណ្ឌលថែទាំនីមួយៗ មានកន្លែងខ្លះមានកម្មវិធីផ្ដល់ការអប់រំ និងការជំនួយផងដែរ។
ក្រុមហ៊ុន Prometric ដែលជាស្ថាប័នអនុវត្តការប្រឡង ទទួលសំណួរតាមសារអេឡិចត្រូនិច និងទូរស័ព្ទ។ ហើយក៏មានតំណភ្ជាប់ពីគេហទំព័ររបស់ក្រសួងសុខាភិបាលការងារ និងសុខុមាលភាពផងដែរ។
ការសិក្សានៅប្រទេសជប៉ុន
មានវែបសាយសម្រាប់រៀនភាសាជប៉ុនឈ្មោះ “យើងសិក្សាភាសាជប៉ុន”។ គឺជាវែបសាយសម្រាប់រៀនភាសាជប៉ុនដើម្បីផ្ដល់ជំនាញការប្រឡងជំនាញភាសាជប៉ុន (JLPT) កម្រិត N3 និងជំនាញមើលថែទាំមូលដ្ឋានសម្រាប់អ្នកធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន។
គួរតែរៀនត្រៀម និងរៀនភាសាជប៉ុនសម្រាប់ប្រឡងយក បុគ្គលិកជំនាញដែលបានបញ្ជាក់។
ចំពោះវិធីនិងបច្ចេកទេសមើលថែទាំរបស់ជប៉ុន សម្រាប់ចំណុចណាដែលមិនយល់ គេអាចរៀនបាននៅពេលចាប់ផ្ដើមធ្វើការ។
ទោះបីជាមានសញ្ញាបត្រគិលានុបដ្ឋាកដែលទទួលបាននៅក្រៅប្រទេសជប៉ុនក៏ដោយ ក៏មិនអាចធ្វើការងារគិលានុបដ្ឋាកនៅជប៉ុនបានដែរ ប៉ុន្តែចំណេះដឹងគិលានុបដ្ឋាកអាចមានប្រយោជន៍សម្រាប់ការងារមើលថែទាំ ជួយអោយយល់ពីយន្តការនៃរាងកាយ និងជំងឺ។ល។
ប្រសិនបើធ្វើការជា បុគ្គលិកជំនាញដែលបានបញ្ជាក់ គួរតែរៀនតាមរយៈសៀវភៅជាដើម។
ទៅតាមលក្ខណៈសម្បត្តិស្នាក់នៅគឺខុសៗគ្នា ប៉ុន្តែចំពោះបុគ្គលិកជំនាញដែលបានបញ្ជាក់ គឺជាលក្ខណៈសម្បត្តិស្នាក់នៅសម្រាប់ធ្វើការ គឺមិនបានគិតទុកសម្រាប់ការទៅរៀននៅសកលវិទ្យាល័យបណ្ដើរធ្វើការបណ្ដើរឡើយ។ ប៉ុន្តែមានការផ្ដល់ជំនួយតាមរយៈអនឡាញឬសៀវភៅសម្រាប់ការរៀនភាសាជប៉ុន ឬរៀនត្រៀមដើម្បីប្រឡងយកសញ្ញាបត្រ។
សម្រាប់សេចក្ដីលម្អិត យើងមានណែនាំនូវតំណភ្ជាប់ទៅវែបសាយសម្រាប់សិក្សាជាដើម នៅក្នុងគេហទំព័រ។
ការរស់នៅប្រទេសជប៉ុន
សូមធ្វើការពិគ្រោះតាមរយៈកម្មវិធី Free consultation services for foreign care workers ដែល JICWELS ធ្វើការពិគ្រោះគាំទ្រដល់ធនធានមនុស្សមើលថែទាំជាជនបរទេស។ ក្រៅពីការគាំទ្រលើការពិគ្រោះ JICWELS ក៏មានការរៀបចំកម្មវិធីជួបជុំរវាងជនបរទេសដែលធ្វើការងារមើលថែទាំផងដែរ។
ទោះជាធ្វើការងារនៅកន្លែងមើលថែទាំក៏ដោយ ដោយសារច្បាប់សម្រាប់ការពារសុវត្ថិភាព និងសិទ្ធិរបស់កម្មករនិយោជិតត្រូវបានអនុវត្តន៍ គេអាចធ្វើការងារបានដោយគ្មានការបារម្ភ។
របៀបធ្វើការគឺផ្អែកទៅតាមកិច្ចសន្យាមណ្ឌលឬអាជីវកម្មដែលជាកន្លែងធ្វើការ។
ជាគោលគឺធ្វើការត្រឹម 40ម៉ោងក្នុង១សប្ដាហ៍ 8ម៉ោងក្នុង១ថ្ងៃ សម្រាក2ថ្ងៃក្នុង១សប្ដាហ៍។ ប៉ុន្តែនៅមណ្ឌលឬអាជីវកម្ម ដែលជាកន្លែងធ្វើការខ្លះ មានការធ្វើការវេនយប់ ឬធ្វើការថែមម៉ោង។ នៅពេលធ្វើកិច្ចសន្យាការងារ សូមត្រួតពិនិត្យមើលកុំខាន។
ម្យ៉ាងទៀត ការត្រឡប់ទៅប្រទេសរយៈពេលខ្លីគឺអាចបាន ប៉ុន្តែសម្រាប់បញ្ហានេះ សូមពិគ្រោះជាមួយមណ្ឌលឬអាជីវកម្ម ដែលជាកន្លែងធ្វើការជាមុនអោយបានច្បាស់លាស់។
ចំពោះកន្លែងស្នាក់នៅ គឺអាស្រ័យលើមណ្ឌលឬអាជីវកម្ម ដែលជាកន្លែងធ្វើការ គឺស្នាក់នៅក្បែរមណ្ឌលឬកន្លែងអាជីវកម្មនោះ។
ចំពោះបន្ទុកលើការចំណាយ គឺនឹងត្រូវចំណាយដោយខ្លួនឯងលើការហូបចុក និងថ្លៃស្នាក់នៅពីប្រាក់ខែដែលទទួលបានពីការធ្វើការ។ ប៉ុន្តែមណ្ឌលឬអាជីវកម្ម ដែលជាកន្លែងធ្វើការខ្លះ មានករណីផ្ដល់កន្លែងស្នាក់នៅឬជួយចេញថ្លៃឈ្នួលផ្ទះ។ សូមពិនិត្យមើលនៅពេលធ្វើការសម្រេចចិត្តរើសកន្លែងធ្វើការ។
នៅប្រទេសជប៉ុនគឺត្រូវចូលធានារ៉ាប់រងសុខភាព នៅពេលមានជំងឺអស់ថ្លៃព្យាបាល គឺមានការផ្ដល់ពីប្រាក់ធានារ៉ាប់រងសុខភាព អ្នកទាំងអស់គ្នាគ្រាន់តែទទួលបន្ទុកមួយផ្នែកប៉ុណ្ណោះ។ សម្រាប់នីតិវិធីចាំបាច់នៅពេលនោះ សូមសាកសួរទៅមណ្ឌលឬអាជីវកម្ម ដែលជាកន្លែងធ្វើការនៅពេលចាប់ផ្ដើមធ្វើការងារ។
មេរោគកូរ៉ូណាប្រភេទថ្មី
សូមពិនិត្យមើលនៅក្នុងវែបសាយដែលក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ធ្វើការផ្សព្វផ្សាយជាពហុភាសា។
គេហទំព័រមានសរសេរជាភាសាបរទេសអំពីជំងឺ COVID-19
នៅកន្លែងមើលថែទាំ គឺមានមនុស្សចាស់ដែលមានហានិភ័យធ្ងន់ធ្ងរច្រើន ទើបមានការអនុវត្តវិធានការការពារការឆ្លងម៉ឺងម៉ាត់។ ហេតុដូច្នេះ លោកអ្នកអាចធ្វើការនៅប្រទេសជប៉ុនដោយមិនចាំបាច់បារម្ភនៅពេលដែលស្ថានភាពជំងឺកូរ៉ូណាបានធូរស្រាល។