៤រដូវរបស់ប្រទេសជប៉ុន

៤រដូវរបស់ប្រទេសជប៉ុន

នៅប្រទេសជប៉ុនក្នុង1ឆ្នាំមាន 4 រដូវ ដែលគេហៅថា ”៤រដូវ”។ ”៤រដូវ” គឺជាចំណុចទាក់ទាញ និងជាលក្ខណៈពិសេសដ៏ធំមួយរបស់ប្រទេសជប៉ុន។

Contents:

៤រដូវរបស់ប្រទេសជប៉ុនជាអ្វី?

៤រដូវរបស់ប្រទេសជប៉ុនបែងចែកជា “រដូវផ្ការីក រដូវក្ដៅ រដូវស្លឹកឈើជ្រុះ រដូវរងា”។
រដូវផ្ការីក→សីតុណ្ហភាពឡើងក្ដៅបន្តិចម្ដងៗ គឺស្រួលរស់នៅណាស់។ គឺជារដូវដែលផ្កាសាគូរ៉ារីក។ (ពីខែ3 ដល់ខែ5)
រដូវក្ដៅ→មានអំឡុងពេលដែលមានភ្លៀងធ្លាក់ច្រើន ហើយបន្ទាប់មកគឺកំដៅកើនឡើង។ (ពីខែ6 ដល់ខែ8)
រដូវស្លឹកឈើជ្រុះ→កំដៅថយចុះ គឺជារដូវដែលស្រួលរស់នៅ។ (ពីខែ9 ដល់ខែ11)
រដូវរងា→សីតុណ្ហភាពធ្លាក់ចុះ ភាពត្រជាក់កើនឡើង។ នៅតំបន់ខ្លះមានព្រិលធ្លាក់។ (ពីខែ12 ដល់ខែ2)
ក្រៅពីប្រទេសជប៉ុន ក៏មានប្រទេសជាច្រើនដែលមាន៤រដូវដែរ ប៉ុន្តែលក្ខណៈពិសេសរបស់ប្រទេសជប៉ុនគឺរដូវមានការប្ដូរផ្លាស់យ៉ាងច្បាស់រៀងរាល់ 3ខែម្ដង។

 

ភាពទាក់ទាញនៃ៤រដូវ

ប្រភេទនៃផ្កាដែលរីក និងពណ៌របស់រុក្ខជាតិប្រែប្រួលតាមរដូវនីមួយៗ។
នៅរដូវនីមួយៗគេអាចប្រមូលផលបន្លែ ផ្លែឈើ គ្រឿងសមុទ្រផ្សេងៗគ្នា។
ភាពទាក់ទាញនោះគឺមិនត្រឹមតែភាពក្ដៅឬត្រជាក់នោះទេ គឺត្រង់ចំណុចដែលគេអាចមានអារម្មណ៍ដឹងពីការប្រែប្រួលនៃរដូវតាមរយៈជីវភាពប្រចាំថ្ងៃដូចជាការប្រែប្រួលនៃធម្មជាតិ ឬអាហារជាដើម។
នៅប្រទេសជប៉ុនមានកម្មវិធីជាច្រើនដែលគេប្រារព្វធ្វើទៅតាមរដូវទាំង៤។ ឧទាហរណ៍ដូចជាការមើលផ្កាសាគូរ៉ានៅរដូវផ្ការីក ការបាញ់កាំជ្រួចនៅរដូវក្ដៅ។ល។ ការប្រារព្វធ្វើកម្មវិធីទៅតាមរដូវទាំង៤ ដើម្បីឱ្យមានអារម្មណ៍ដឹងពីរដូវ គឺជាវប្បធម៌មួយរបស់ប្រទេសជប៉ុនផងដែរ។
សូមអ្នករីករាយជាមួយភាពប្លែកៗនៃរដូវទាំង៤របស់ប្រទេសជប៉ុន។ ធ្វើដូច្នេះទើបជីវភាពរស់នៅប្រទេសជប៉ុនមានភាពសម្បូរបែប និងមានប្រយោជន៍ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សចាស់។

 

ឥទ្ធិពលលើការរស់នៅ

អាកាសធាតុប្រទេសជប៉ុនដែលជនបរទេសមានអារម្មណ៍លំបាកគឺភាពក្ដៅសើមនៅរដូវក្ដៅ និងភាពត្រជាក់នៅរដូវរងា។
មនុស្សជាច្រើនដែលចូលមើលវែបសាយនេះ ប្រហែលជាភាគច្រើនរស់នៅប្រទេសដែលអាកាសធាតុមានតែរដូវប្រាំង និងរដូវវស្សា។
ទោះជាអ្នកដែលមកពីប្រទេសដែលមានអាកាសធាតុក្ដៅពេញ1ឆ្នាំក៏ដោយ ក៏មានការភ្ញាក់ផ្អើលជាមួយភាពក្ដៅសើម និងចំនួនច្រើននៃព្យុះទីហ្វុងនៅប្រទេសជប៉ុនដែរ។ នៅរដូវរងាសីតុណ្ហភាពធ្លាក់ចុះខ្លាំង។ នៅតំបន់ខ្លះចុះក្រោមសូន្យអង្សារ ហើយធ្លាក់ព្រិលផងដែរ។
ការដែលត្រូវប្ដូរសម្លៀកបំពាក់ទៅតាមរដូវក៏ជាលក្ខណៈពិសេសមួយដែរ។

 

នៅពេលធ្លាក់ព្រិលតើយ៉ាងណា

ព្រិលធ្លាក់ក្នុងអំឡុងខែ12 ដល់ខែ2។ ព្រិលគឺជាបណ្តុំនៃគ្រីស្តាល់ទឹកកក គឺមានន័យថាសីតុណ្ហភាពទាប។ ប្រទេសជប៉ុនលាតសន្ធឹងយ៉ាងវែងពីត្បូងទៅជើង ដូច្នេះមានតំបន់ខ្លះធ្លាក់ព្រិលដែលគរកំពស់រាប់ម៉ែត្រ ប៉ុន្តែក៏មានតំបន់ខ្លះមិនធ្លាក់ព្រិលសូម្បី1ដងក្នុង1ឆ្នាំក៏មាន។ នៅពេលព្រិលធ្លាក់វាកកលើផ្លូវ ដែលអាចមានគ្រោះថ្នាក់ដោយសាររអិល។ ចាំបាច់ត្រូវប្រុងប្រយ័ត្នកុំឱ្យរអិលដួលនៅពេលដើរលើផ្លូវ។ ការជិះកង់នៅពេលមានព្រិលធ្លាក់គឺគ្រោះថ្នាក់ណាស់។ នៅពេលមានព្រិលធ្លាក់ច្រើន ការធ្វើដំណើរត្រូវចំណាយពេលច្រើនជាងធម្មតាដោយសាររថភ្លើងនិងរថយន្តក្រុងផ្អាករត់ ផ្លូវស្ទះ និងត្រូវដើរដោយប្រុងប្រយ័ត្នកុំឱ្យដួលជាដើម។ ដូច្នេះត្រូវព្យាយាមឆាប់ធ្វើសកម្មភាពទើបទាន់ពេលវេលា។

ពីដំបូងប្រហែលជាមិនស៊ាំនឹងភាពខុសគ្នានៃសីតុណ្ហភាព ប៉ុន្តែនៅក្នុងបន្ទប់ (ផ្ទះ មណ្ឌល ហាង។ល។) ភាគច្រើនមានម៉ាស៊ីនត្រជាក់ឬម៉ាស៊ីនកំដៅ។ អ្នកនឹងអាចសម្របខ្លួនជាមួយសីតុណ្ហភាពប្រទេសជប៉ុនបន្តិចម្ដងៗ។