ការណែនាំអំពីប្រព័ន្ធនៃការស្នាក់នៅប្រទេសជប៉ុនដើម្បីមើលថែទាំ និងភាពខុសគ្នារវាងប្រព័ន្ធនីមួយៗ

ការណែនាំអំពីប្រព័ន្ធនៃការស្នាក់នៅប្រទេសជប៉ុនដើម្បីមើលថែទាំ និងភាពខុសគ្នារវាងប្រព័ន្ធនីមួយៗ

ជូនចំពោះជនបរទេសទាំងអស់ដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន នៅពេលដែលធ្វើការក្នុងវិស័យមើលថែទាំ  អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។  អ្នកអាចបង្កើតអាជីពដែលសាកសមនឹងអ្នក ដោយ ទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធនៃការស្នាក់នៅប្រទេសជប៉ុនផ្សេងៗជាច្រើន។ នៅក្នុងអត្ថបទនេះនឹងមានការពន្យល់លម្អិតអំពីលក្ខណៈពិសេសនៃប្រព័ន្ធនីមួយៗ ដូចជា EPA ការអនុញ្ញាតឱ្យស្នាក់នៅប្រទេស ជប៉ុន “មើលថែទាំ” ការហ្វឹកហ្វឺនជំនាញ និងជំនាញពិសេស។ សូមប្រើអត្ថបទនេះជាឯកសារយោងសម្រាប់ ការបោះជំហានដំបូងក្នុងអាជីពថ្មីរបស់អ្នកនៅប្រទេសជប៉ុន។ យើងខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រភាពជោគជ័យរបស់អ្នក។

Contents:

១. EPA

សង្ខេប

គឺជាប្រព័ន្ធសម្រា​ប់បេក្ខជនជំនាញផ្នែកមើលថែទាំ/សុខុមាលភាពដែលមកពីប្រទេសផ្សេងៗ ដែលបានកំណត់ (ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម) ដោយផ្អែកតាមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច (EPA)។ អ្នកនឹងចូលរួមក្នុងការបណ្តុះបណ្តាល និងធ្វើការនៅកន្លែងទទួលពលករជំនាញបរទេស ក្នុងគោលបំណងដើម្បីទទួលបានការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាពដែលជាគុណវុឌ្ឍិជាតិ។

 

 

លក្ខណៈពិសេស

ប្រសិនបើអ្នកជាប់ការប្រលងថ្នាក់ជាតិ អ្នកនឹងអាចធ្វើការនៅប្រទេសជប៉ុនក្នុងនាមជាអ្នកដែលមានការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព។

 

២. ការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុន “មើលថែទាំ”

សង្ខេប

គឺជាប្រព័ន្ធដែលផ្តល់ការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុន ​ដែល​បាន​ផ្តល់​ឱ្យ​ជនបរទេស​ដែល​បាន​ទទួល​គុណវុឌ្ឍិជាការទទួលស្គាល់នូវការមើល​ថែទាំ/សុខុមាលភាព។ តាមរយៈការទទួលបាននូវការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុន “មើលថែទាំ” អ្នកអាចនាំក្រុមគ្រួសាររបស់អ្នកមកបាន  ហើយមិនមានកំណត់ ចំនួនដងនៃការបន្តនូវការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុនឡើយ។

លក្ខណៈពិសេស

ត្រូវតែជាប់ការប្រឡងថ្នាក់ជាតិ ដើម្បីទទួលបានការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព ហើយត្រូវមានសមត្ថភាពភាសាជប៉ុនផងដែរ។ អ្នកដែលមានបំណងប្រកបអាជីពរយៈពេលវែងក្នុងវិស័យ មើលថែទាំ មានច្រើន។

 

៣. ការហ្វឹកហ្វឺនជំនាញ

សង្ខេប

គឺជាប្រព័ន្ធដែលមានគោលបំណងដើម្បីរៀន និងទទួលបានជំនាញក្នុងវិស័យមើលថែទាំ តាមរយៈប្រព័ន្ធ បណ្តុះបណ្តាលការហ្វឹកហ្វឺនជំនាញ។ ជាគោលការណ៍ អ្នកនឹងត្រឡប់ទៅប្រទេសកំណើតវិញក្រោយពីបានធ្វើកម្មសិក្សានៅក្នុងរយៈពេលជាក់លាក់មួយ។

លក្ខណៈពិសេស

ក្នុងអំឡុងពេលធ្វើកម្មសិក្សា ដោយសារតែអ្នកនឹងធ្វើការតាមគ្រូបង្ហាត់ ដូច្នេះ អ្នកនឹងអាចទទួលបាន បទពិសោធន៍ជាច្រើន។ ប្រសិនបើអ្នកបំពេញនឹងលក្ខខណ្ឌណាមួយ ដូច្នេះ អ្នកក៏អាចប្រែក្លាយទៅជាជំនាញពិសេស ហើយអាចធ្វើការក្នុងរយៈពេលយូរ។

 

៤. ជំនាញពិសេស

សង្ខេប

គឺជាការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុន ​ដែលត្រូវបាន​ផ្តល់​ឱ្យ​ជនបរទេស​ដែល​មាន​ជំនាញ​ជាក់លាក់។ពលករជំនាញលេខ ១  អាចស្នាក់នៅប្រទេសជប៉ុនបានរហូតដល់៥ឆ្នាំ។

 

លក្ខណៈពិសេស

ប្រព័ន្ធជំនាញពិសេស គឺសម្រាប់អ្នកដែលបានជាប់ការប្រឡងជំនាញពិសេស និងអ្នកដែលបានបញ្ចប់ការហ្វឹកហ្វឺនជំនាញ ។

 

នៅក្នុងអំឡុងពេលនៃការស្នាក់នៅប្រទេសជប៉ុន ដើម្បី ៣.ការហ្វឹកហ្វឺនជំនាញ និង ៤.ជំនាញពិសេស អ្នកនឹងមានបំណងចង់ទទួលបាននូវគុណវឌ្ឍិជាតិជាការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព។ នៅពេលដែលអ្នកទទួលបានលក្ខណៈសម្បត្តិនៃការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុន ក្រោមការអនុញ្ញាត ឱ្យស្នាក់នៅប្រទេសជប៉ុន “មើលថែទាំ” ក្នុងនាមជាអ្នកដែលមានការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព  អ្នកនឹងអាចនាំគ្រួសាររបស់អ្នកមកជាមួយ ហើយអ្នកអាចរំពឹងថានឹងធ្វើការក្នុងរយៈពេលយូរ។

 

ស្ថានភាពបច្ចុប្បន្ន និងនិន្នាការ

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ ធនធានមនុស្សផ្នែកមើលថែទាំជាជនបរទេសប្រមាណ ៤០.០០០នាក់ កំពុងតែធ្វើការនៅក្នុងប្រទេសជប៉ុន ហើយបើយោងតាមឯកសារដែលចេញផ្សាយដោយការិយាល័យ អន្តោប្រវេសន៍ គិតត្រឹមចុងខែសីហា ឆ្នាំ២០២៤ ចំនួន “ជំនាញពិសេស” បានកើនឡើងដល់ ៣៩.០១១នាក់។ ចំនួនតួលេខទាំងនេះមិនបានរាប់បញ្ចូលនូវជនបរទេសដែលមានការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុនផ្សេងទៀតឡើយ (អ្នករស់នៅអចិន្ត្រៃយ៍ ឬ សហព័ទ្ធជាសញ្ជាតិជប៉ុនជាដើម)។ ប្រសិនបើ រាប់បញ្ចូលអ្នកទាំងនេះ ធនធានមនុស្សផ្នែកមើលថែទាំជាជនបរទេសដែលកំពុងតែធ្វើការនៅប្រទេស ជប៉ុននឹងមានកាន់តែច្រើន។

 

ប្រទេសជប៉ុនគឺ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមនុស្សចាស់ច្រើនបំផុត ហើយតម្រូវការ នៃសេវាកម្មមើលថែទាំកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយសារស្ថានភាពនៃមនុស្សចាស់កំពុងតែបន្តកើនកាន់តែច្រើន បើផ្អែកតាមការអង្កេតរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានលើកឡើងថា នឹងមានតម្រូវការនូវបុគ្គលិកមើលថែទាំប្រហែល ២.៤៥០.០០០នាក់ នៅចុងឆ្នាំ២០២៥។ ដោយសារតែតម្រូវការនៃការងារមើលថែទាំនឹងបន្តកើនឡើងជាបន្តបន្ទាប់នាពេលអនាគត ដូច្នេះ ស្ទើរតែគ្មាននូវការពិបាកឡើយនៅក្នុងការស្វែងរកការងារ។