អត្ថប្រយោជន៍នៃការទទួលបានជំនាញមើលថែទាំនៅប្រទេសជប៉ុន (សក្តានុពលនាពេលអនាគតនៃអាជីវកម្មមើលថែទាំ)

អត្ថប្រយោជន៍នៃការទទួលបានជំនាញមើលថែទាំនៅប្រទេសជប៉ុន (សក្តានុពលនាពេលអនាគតនៃអាជីវកម្មមើលថែទាំ)

ប្រទេសជប៉ុនគឺ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមនុស្សចាស់ច្រើនបំផុត ហើយតម្រូវការ នៃសេវាកម្មមើលថែទាំកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយសារស្ថានភាពនៃមនុស្សចាស់កំពុងតែបន្តកើនកាន់តែច្រើន បើផ្អែកតាមការអង្កេតរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានលើក ឡើងថា នឹងមានតម្រូវការនូវបុគ្គលិកមើលថែទាំប្រហែល ២.៤០០.០០០នាក់នៅចុងឆ្នាំ២០២៦។ ចំនួននេះ ប្រហាក់ប្រហែលនឹង ២% នៃចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុន (ប្រហែល ១២០.០០០.០០០នាក់) ដែលត្រូវបានព្យាករទុកនៅក្នុងឆ្នាំ២០២៦។ ដោយសារតែតម្រូវការនៃការងារមើលថែទាំនឹងបន្តកើនឡើង ជាបន្តបន្ទាប់នាពេលអនាគត ដូច្នេះ ស្ទើរតែគ្មាននូវការពិបាកឡើយនៅក្នុងការស្វែងរកការងារ។

Contents:

តម្រូវការខ្ពស់នៃការជួលឱ្យធ្វើការ

ដោយសារតែនៅក្នុងប្រទេសជប៉ុនមានតម្រូវការនូវធនធានមនុស្សផ្នែកមើលថែទាំយ៉ាងខ្លាំង ដូច្នេះយើងអាចសង្ឃឹមថា នឹងមានការជួលឱ្យធ្វើការដែលមានភាពស្ថិតស្ថេរ ដោយទទួលបាននូវឯកទេសផ្នែកមើលថែទាំ។ ការងារមើលថែទាំនៅក្នុងប្រទេសជប៉ុនកំពុងតែក្លាយជាជម្រើសដ៏ទាក់ទាញ ជាពិសេសសម្រាប់និយោជិតបរទេស។ មិនមានការកម្រិតនូវអាយុ ឬភេទឡើយនៅពេលធ្វើការងារជាបុគ្គលិកមើលថែទាំ។ ការងារនេះកំពុងធ្វើឡើងយ៉ាងសកម្ម និងទូលំទូលាយដោយជនជាតិជប៉ុនចាប់ពីមនុស្សវ័យក្មេងដល់មនុស្សវ័យចំណាស់។ ឧបករណ៍ទំនើបៗដូចជា ICT និង Sensorជាដើម និងមនុស្សយន្តមើលថែទាំកំពុងត្រូវបាន ប្រើប្រាស់នៅក្នុងកន្លែងមើលថែទាំនៅប្រទេសជប៉ុន ហើយក៏អាចនិយាយបានថា វាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដែលអាចធ្វើការងារបាន ដោយមិនគិតពីអាយុ។

 

ការទទួលបានឯកទេសនៃជំនាញមើលថែទាំ

ដោយសារតែប្រទេសជប៉ុន គឺជាប្រទេសមានមនុស្សចាស់ច្រើន ហេតុនេះ បច្ចេកវិទ្យា និងសេវាកម្មនៃការមើលថែទាំកំពុងតែអភិវឌ្ឍ។  តាមរយៈការធ្វើការនៅក្នុងកន្លែងមើលថែទាំនៅក្នុងប្រទេសជប៉ុន អ្នកនឹងទទួល បាននូវបច្ចេកទេស និងចំណេះដឹងនៃផ្នែកមើលថែទាំដែលមានកម្រិតខ្ពស់។ តាមរយៈការទទួលបានឯកទេសទាំងនេះ អ្នកនឹងអាចទទួលបានចំណេះដឹងជំនាញសម្រាប់ប្រើប្រាស់ ទោះបីជានៅក្នុងប្រទេសណាមួយផ្សេងទៀតដែលនឹងមានមនុស្សចាស់ច្រើនក៏ដោយ។ តាមរយៈការទទួលបានឯកទេសនៃការមើលថែទាំ អ្នកក៏អាចប្រើប្រាស់ជាប្រយោជន៍សម្រាប់ការមើលថែទាំ សាច់ញាតិរបស់អ្នកនាពេលអនាគតផងដែរ។ ជាពិសេស ចំណេះដឹងជំនាញនៅក្នុងផ្នែកដូចជា ការថែទាំជំងឺវង្វេង និងការស្តារនីតិសម្បទាជាដើម ដែលត្រូវបានវាយតម្លៃខ្ពស់ជាអន្តរជាតិ។ ការទទួលបានឯកទេសដែលអាចធ្វើឡើងយ៉ាងសកម្មជាសកលរួមគ្នាបាន តាមរយៈការងាររបស់អ្នក ប្រាកដជានឹងមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់អាជីពរបស់អ្នក។

 

ការអភិវឌ្ឍអាជីព

នៅប្រទេសជប៉ុន រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងនៅក្នុងការកែលម្អនូវលក្ខខណ្ឌការងារសម្រាប់បុគ្គលិកផ្នែកមើលថែទាំយ៉ាងឈានមុនគេ និងមានរចនាសម្ព័ន្ធក្នុងការតម្លើងប្រាក់ខែឱ្យស្របទៅតាមបទពិសោធន៍ និងគុណវុឌ្ឍិរបស់បុគ្គលិក។ ដូច្នេះ បុគ្គលិកមើលថែទាំនឹងអាចធ្វើការដោយអារម្មណ៍ដែលចង់ធ្វើ ព្រមទាំង បង្កើតនូវអាជីពដែលមានលក្ខណៈចម្រុះ។

 

អារម្មណ៍ពិតនៃការរួមចំណែកក្នុងសង្គម

ការងារមើលថែទាំកំពុងដើរតួនាទីយ៉ាងសំខាន់ដោយផ្ទាល់ក្នុងការជួយជីវភាពរបស់មនុស្សម្នាក់ៗ ។ ដូច្នេះតាមរយៈការធ្វើការងារមើលថែទាំ អ្នកនឹងអាចទទួលបានអារម្មណ៍ពិតដែលកំពុងតែចូលរួមចំណែកនៅក្នុងសង្គម ហើយអាចមានអារម្មណ៍ថាពេញចិត្ត។

 

ប្រព័ន្ធទទួលយកបុគ្គលិកមើលថែទាំដែលជាជនបរទេស

ប្រទេសជប៉ុន បានបង្កើតប្រព័ន្ធសម្រាប់ការទទួលយកនិយោជិតជាជនបរទេស ដូចជា ការទទួលយកនូវជំនាញពិសេស ការហ្វឹកហ្វឺនជំនាញ បេក្ខជនជំនាញផ្នែកមើលថែទាំ/សុខុមាលភាពដោយផ្អែកទៅលើEPA (កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច) និងការទទួលយកជនបរទេសដែលទទួលបានការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុន “ការមើលថែទាំ” ជាដើម។ តាមរយៈប្រព័ន្ធទាំងនេះ ជនបរទេសជាច្រើនកំពុងទទួលបានឱកាសក្នុងការទទួលនូវឯកទេសនៃការមើលថែទាំនៅក្នុងប្រទេសជប៉ុន។

 

សេចក្តីសរុប

អាជីវកម្មមើលថែទាំនៅក្នុងប្រទេសជប៉ុន  ត្រូវបានគេរំពឹងថា នឹងកាន់តែមានសារៈសំខាន់ជាបន្តបន្ទាប់ទៀតនាពេលអនាគត ស្របទៅតាមការវិវត្តនៃសង្គមមនុស្សវ័យចំណាស់។ ការទទួលបានឯកទេសមើលថែទាំនៅក្នុងប្រទេសជប៉ុន នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា ឱកាសការងារដែលមានស្ថេរភាព ដោយសារមានតម្រូវការខ្ពស់ ការទទួលបានចំណេះដឹងជំនាញ ការអភិវឌ្ឍអាជីព និងការទទួលបានអារម្មណ៍ពិតនៃការរួមចំណែកក្នុងសង្គម។ សម្រាប់ជនបរទេសដែលកំពុងតែធ្វើការនៅប្រទេសជប៉ុន បទពិសោធន៍នៅក្នុងវិស័យមើលថែទាំនៅក្នុងប្រទេសជប៉ុននឹងក្លាយជាទ្រព្យសម្បត្តិដ៏ធំ  ហើយនឹងមានប្រយោជន៍ចំពោះ ការងារក្នុងអាជីពនាពេលអនាគតរបស់អ្នក។