របៀបរៀនអក្សរកាន់ជីដែលគេប្រើប្រាស់ស្តែង ឲ្យមានប្រសិទ្ធភាព ២

របៀបរៀនអក្សរកាន់ជីដែលគេប្រើប្រាស់ស្តែង ឲ្យមានប្រសិទ្ធភាព ២

នេះគឺជាលើកទី២ នៅក្នុងការណែនាំអំពីរបៀបដើម្បីរៀនអក្សរកាន់ជីឱ្យមានប្រសិទ្ធភាពខ្លាំង។ លើកនេះ យើងនឹងប្រើប្រាស់ “សមត្ថភាពក្នុងស្រមើលស្រមៃ” ហើយពង្រីកការរៀនដោយគិតអំពីកាលៈទេសៈ ឬ ស្ថានភាពក្នុងការប្រើប្រាស់អក្សរកាន់ជី ឬភាពទំនាក់ទំនងពីអត្ថន័យនៃអក្សរកាន់ជី។ ការដឹង និងអាចប្រើអក្សរកាន់ជីបានកាន់តែច្រើន វានឹងផ្តល់ នូវទំនុកចិត្ត និងការជំរុញទឹកចិត្តដល់អ្នកនៅក្នុងការងារ ។

 

(ចុចទីនេះសម្រាប់អត្ថបទមុន)

Contents:

④ តើពេលណា និងកន្លែងណាត្រូវប្រើ? គិតបណ្តើរ ចងចាំបណ្តើរ

ប្រសិនបើអ្នករៀនដោយធ្វើការស្រមៃអំពីកាលៈទេសៈ ឬ ស្ថានភាពក្នុងការប្រើប្រាស់អក្សរកាន់ជីនោះ វានឹងធ្វើឱ្យងាយ ស្រួលស្ថិតនៅក្នុងចងចាំ ហើយអ្នកអាចប្រើប្រាស់វានៅក្នុងស្ថានភាពជាក់ស្តែង។

 

「食」 ~食べるញ៉ាំ、食べ物 អាហារ→ 食事ការញ៉ាំអាហារ/食堂អាហារដ្ឋាន/朝食អាហាពេលព្រឹក/食欲ចំណង់អាហារ /制限食អាហារមានការកម្រិត

・食堂で食事の介助をします。ជួយក្នុង ការញ៉ាំអាហារ នៅក្នុងអាហារដ្ឋាន។

・今日の朝食はパンとスープです。អាហារពេលព្រឹក ថ្ងៃនេះ គឺ នំបុ័ង និងស៊ុប។

・鈴木さんは制限食を食べています。លោក Suzuki កំពុងញ៉ាំអាហារមានការកម្រិត ។

 

「洗」~ 洗うលាងសម្អាត →洗濯បោកគក់/洗面លាងមុខ/洗剤សាប៊ូ

・洗濯物をたたみます。បត់សម្លៀកបំពាក់ដែលបានបោកគក់។

・洗面所で歯をみがきます。ដុសធ្មេញនៅក្នុងបន្ទប់ទឹក។

・洗濯機に洗剤を入れて洗います。ចាក់សាប៊ូបោកខោអាវ ក្នុងម៉ាស៊ីនបោកគក់ ហើយបោកគក់។

 

⑤ គិតអំពីគំនូសបង្គុំនៃអក្សរកាន់ជី

អ្នកអាចនឹងចងចាំអំពីពាក្យដែលមានទំនាក់ទំនងគ្នា។

 

「さんずい」     → អក្សរកាន់ជីទាក់ទងនឹងទឹក → 池ស្រះ・海សមុទ្រ,・洗លាង・波រលក, 涙ទឹកភ្នែក などជាដើម។

「やまいだれ」  → អក្សរកាន់ជីទាក់ទងនឹងជំងឺ → 病気ជំងឺ・病院មន្ទីរពេទ្យ・頭痛ឈឺក្បាល・症状រោគសញ្ញា・大腸癌មហារីកពោះវៀន・治療ការព្យាបាល・湿疹ជម្ងឺត្រអក などជាដើម

「にくづき」      → អក្សរកាន់ជីទាក់ទងនឹងរាងកាយ → 腹ពោះ・胸ទ្រូង・腰ចង្កេះ・肺សួត・胃ក្រពះ・骨ឆ្អឹង・脳ខួរក្បាល・肌ស្បែក などជាដើម

 

 

 

⑥ ពង្រីកវាក្យសព្ទរបស់អ្នកដោយផ្អែកលើកានជី និងរៀនពាក្យផ្សេងៗ

ពង្រីកការស្រមើលស្រមៃ ហើយសាកល្បងគិតពីពាក្យមួយទៅមួយទៀត។ ឧទាហរណ៍ តើអ្នកនឹងនឹកឃើញពាក្យបែបណាខ្លះពីអក្សរកាន់ជីនេះ?

 

「急」(រហ័ស) ៖ តើមានន័យយ៉ាងណា? … ប្រញាប់

→ តើពាក្យអ្វីប្រើជាមួយតួអក្សរកាន់ជិនេះ?… 急病ជំងឺបន្ទាន់ៗ、救急車រថយន្តសង្គ្រោះបន្ទាន់

→តើអ្នកជំងឺបន្ទាន់ និងរថយន្តសង្គ្រោះទៅណា?…… 病院មន្ទីរពេទ្យ

→ តើអ្នកណានៅមន្ទីរពេទ្យ?…… 医師វេជ្ជបណ្ឌិត、看護師គិលានុបដ្ឋាយិកា、病人អ្នកជំងឺ などជាដើម

 

「病」(ជំងឺ) ៖ តើមានន័យយ៉ាងណា? …..មិនស្រួលខ្លួន

→តើពាក្យអ្វីប្រើតួអក្សរនេះ? ….. 病気ជំងឺ、病人អ្នកជម្ងឺ

→ តើជំងឺនេះមានឈ្មោះអ្វី? ….. (សាកគិត ដោយនឹកអំពីអ្នកប្រើប្រាស់)

 

វាក៏ជាការល្អផងដែរក្នុងការពឹងឱ្យមិត្តភក្តិនៅកន្លែងធ្វើការ ឬអ្នកប្រើប្រាស់អគាររួមគ្នា ជួយនៅក្នុងការរៀនអក្សរកាន់ជី ដោយធ្វើជាទម្រង់Quiz (សំណួរខ្លីៗ)។ ការរៀនអក្សរកាន់ជីជាមួយមិត្តភក្តិធ្វើឱ្យបង្កើននូវភាពសប្បាយ ហើយក៏មានប្រសិទ្ធិភាព ជាងការរៀនតែម្នាក់ឯងដែរ។ សូមសាកល្បធ្វើ និងគិតដោយខ្លួនឯង ដើម្បីបន្តការរៀនជារៀងរាល់ថ្ងៃ។

 

* សៀវភៅដែរគួរប្រើ

『介護の言葉と漢字ハンドブック』 (សៀវភៅពាក្យនិងអក្សរកាន់ជីទាក់ទងនឹងការថែទាំ) ជាភាសាអង់គ្លេស ឥណ្ឌូនេស៊ី វៀតណាម និងអេស្ប៉ាញ

អ្នកនិពន្ធ៖ សមាគមទូទៅនៃការផ្លាស់ប្តូរអន្តរជាតិ និងការគាំទ្រភាសាជប៉ុន Y តម្លៃ ២.៨៦០ យ៉េន (រួមបញ្ចូលពន្ធ)

https://shop.jicwels.jp/view/item/000000000009?category_page_id=words_and_kanji

សម្រាប់ អ្នកថែទាំជាជនបរទេសដែលបានរៀនអក្សរកាន់ជីមូលដ្ឋានចំនួន ៣០០ អក្សររួចហើយ។ ជាពិសេស សៀវភៅនេះណែនាំនូវអក្សរកាន់ជី និងវាក្យសព្ទ ដែលមានឯកទេសជាចម្បងសម្រាប់ការថែទាំ ហើយក៏អាចប្រើជាវចនានុក្រមបានផងដែរ។ ហើយក៏មានសៀវភៅលំហាត់ និងសៀវភៅត្រៀមប្រលង ដែលជាឯកសាររៀនបន្ថែមផងដែរ។

※ អក្សរកាន់ជីមូលដ្ឋាន ចំនួន ៣០០អក្សរ គឺជាចំនួនអក្សរកាន់ជីដែលចាំបាច់ក្នុងការប្រលង់ជាប់កម្រិតJLPT(N4 ) ។

 

(ការត្រួតពិនិត្យ) Aoi Eri (អាអូអ៊ី អេរី)

សាស្ត្រាចារ្យនៃសមាគមទូទៅនៃការផ្លាស់ប្តូរអន្តរជាតិ និងការគាំទ្រភាសាជប៉ុន Y។ គាត់បាន ផ្តល់ការគាំទ្រ ផ្នែកសិក្សាដល់បេក្ខជនជាអ្នកថែទាំជាជនបរទេសដែលបានមកប្រទេសជប៉ុន   ក្រោមកិច្ចព្រមព្រៀងភាពជា
ដៃគូសេដ្ឋកិច្ច EPA ចាប់តាំងពីឆ្នាំ 2011 មក។ បច្ចុប្បន្ននេះ គាត់បានចូលរួមក្នុង ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកថែទាំជាជនបរទេសដែលបានមកប្រទេសជប៉ុនជាការហ្វឹកហ្វឺនជំនាញ និងជំនាញពិសេស។ គាត់បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូភាសាជប៉ុនរយៈពេល ៤២០ម៉ោង។ គាត់ជាប់ការប្រឡង តេស្តសមត្ថភាពបង្រៀនភាសាជប៉ុន និងជាអ្នកទទួលបានវិញ្ញាបនបត្រផ្នែកផ្នែកសង្គម និងសុខុមាលភាព។