នៅពេលធ្វើការក្នុងមុខងារមើលថែទាំនៅប្រទេសជប៉ុន មិនចាំបាច់ត្រូវតែមានសញ្ញាបត្រនោះទេ។ ប៉ុន្តែ មានគុណវុឌ្ឍិជាតិមួយហៅថា “ការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព” ហើយអ្នកដែលមានគុណវឌ្ឍិនេះ ត្រូវបានគេចាត់ទុកថា ជាអ្នកដែលមានចំណេះដឹង និងបច្ចេកទេសជំនាញ។ ការទទួលបានគុណវុឌ្ឍិជាតិដែលជាការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព មានអត្ថប្រយោជន៍ ជាច្រើនសម្រាប់ជនបរទេសផងដែរ មិនត្រឹមតែមានការរីកចម្រើននៃអាជីពរបស់សាមីខ្លួនប៉ុណ្ណោះទេ ថែមទាំងផ្តល់ការចូលរួមចំណែកយ៉ាងធំដល់សហគមន៍មូលដ្ឋាន និងឧស្សាហកម្មផ្នែកមើលថែទាំ/សុខុមាលភាពទាំងមូលផងដែរ។ លើកនេះ ខ្ញុំសូមណែនាំអ្នកពីមូលហេតុថា តើហេតុអ្វីបានជាគុណវុឌ្ឍិនៃការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាពមានភាពទាក់ទាញជាពិសេស?
Contents:
១. ការធានានូវឱកាសការងារដែលមានស្ថេរភាព
នៅក្នុងប្រទេសជប៉ុន មនុស្សវ័យចំណាស់កាន់តែបន្តកើនឡើង ហើយភាពចំាបាច់នៃតម្រូវការការងារផ្នែកមើលថែទាំមានតែខ្ពស់ខ្លាំង។ ដូច្នេះ បើអ្នកមានគុណវុឌ្ឍិដែលជាការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព នឹងធ្វើឱ្យកាន់តែងាយស្រួលក្នុងការទទួលបានឱកាសការងារដែលមានស្ថេរភាព។
២. ការទទួលបានលក្ខណៈសម្បត្តិនៃការងារស្របច្បាប់
នៅពេលដែលអ្នកទទួលបានគុណវុឌ្ឍិដែលជាការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព អ្នកនឹង អាចទទួលបានការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុន “ការមើលថែទាំ” ហើយមិនមានការកម្រិតទៅលើ ការបន្តនូវការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុនឡើយ ហើយអាចធ្វើការនៅប្រទេសជប៉ុនក្នុង រយៈពេល យូរ។ លើសពីនេះ ប្រសិនបើអ្នកទទួលការអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុន “ការមើលថែទាំ” អ្នកនឹង អាចនាំក្រុមគ្រួសាររបស់អ្នកទៅជាមួយ ហើយនឹងអាចរស់នៅក្រោមជីវភាពនៅប្រទេសជប៉ុនជាមួយគ្រួសាររបស់អ្នក។
៣. ឱកាសរីកចម្រើនក្នុងអាជីព
តាមរយៈការមានគុណវុឌ្ឍិជាការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព នឹងបង្កើននូវក្នុងការទទួលបានការតម្លើងឋានៈ និងប្រាក់ខែនៅកន្លែងធ្វើការ។ ហើយក៏អាចធ្វើការក្នុងតំណែងជាអ្នកគ្រប់គ្រងបានផងដែរ។ តាមរយៈការទទួលបានគុណវុឌ្ឍិ អ្នកនឹងត្រូវបានគេទទួលស្គាល់នូវចំណេះដឹង និងបច្ចេកទេសជំនាញ ហើយនឹងទទួលបាននូវការវាយតម្លៃខ្ពស់។
៤. ការអភិវឌ្ឍនូវចំណេះដឹងជំនាញ និងឯកទេស
តាមរយៈការមានគុណវុឌ្ឍិជាការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព អ្នកអាចរៀនជាប្រព័ន្ធនូវចំណេះដឹងជំនាញ និងឯកទេសផ្នែកមើលថែទាំ។ តាមរយៈចំណេះដឹងជំនាញ និងឯកទេសទាំងនេះ នឹងធ្វើឱ្យអ្នកអាចផ្តល់ការថែទាំប្រកបដោយគុណភាព។ ម្យ៉ាងទៀត គុណភាពនៃការថែទាំទៅកាន់អ្នកប្រើប្រាស់ សេវានឹងកើនឡើង ហើយងាយស្រួលក្នុងការទទួលបាននូវទំនុកចិត្តពីអ្នកប្រើប្រាស់សេវា និងក្រុមគ្រួសារ របស់ពួកគេ។
៥. ជម្រើសនៃរបៀបធ្វើការដែលមានច្រើនបែប
តាមរយៈការមានគុណវុឌ្ឍិ អ្នកអាចធ្វើការជ្រើសរើសរបៀបធ្វើការច្រើនបែប មិនត្រឹមតែការងារពេញម៉ោងប៉ុណ្ណោះទេ នៅមានការងារក្រៅម៉ោង និងការបញ្ជូនឱ្យធ្វើការងារតាមកន្លែងផ្សេងៗជាដើម។ អ្នកអាចសម្រួលរបៀបធ្វើការរបស់អ្នកឱ្យសមទៅនឹងបែបផែននៃជីវិតរស់នៅ និងស្ថានភាពគ្រួសាររបស់អ្នក។
៦. ការរួមចំណែកដល់សហគមន៍មូលដ្ឋាន
អ្នកអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងសហគមន៍មូលដ្ឋាន ដោយការចូលរួមចំណែកដល់ការគាំទ្រមនុស្សវ័យចំណាស់នៅក្នុងតំបន់ក្នុងនាមជាអ្នកដែលមានការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព។ អ្នកអាចចូលរួមក្នុងកម្មវិធី និងសកម្មភាពនៅក្នុងតំបន់ ហើយអាចបង្កើតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយនឹងសហគមន៍មូលដ្ឋាន។
៧. ការប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងអន្តរជាតិ
អ្នកអាចនាំយកទស្សនៈ និងបទពិសោធន៍នៃវប្បធម៌ផ្សេងៗគ្នាទៅកាន់កន្លែងមើលថែទាំក្នុងនាមជាជនបរទេស ហើយអាចទទួលបានគំនិត និងវិធីសាស្ត្រថ្មីៗ។ អ្នកអាចផ្តល់ការថែទាំដែលទាញយកអត្ថប្រយោជន៍ ពីភាពចម្រុះនៅក្នុងកន្លែងមើលថែទាំនៅប្រទេសជប៉ុន។
៨. ការកំណត់ឱ្យបានច្បាស់លាស់នូវវិជ្ជាជីវៈ
តាមរយៈការមានគុណវុឌ្ឍិជាការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព អ្នកអាចរួមចំណែកដល់ វិជ្ជាជីវៈនៃឧស្សាហកម្មមើលថែទាំទាំងមូល។ អ្នកអាចមានមោទនភាពក្នុងនាមជាអ្នកដែលមានគុណវុឌ្ឍិ ។
៩. ការអប់រំ និងការរីកចម្រើនជាបន្តបន្ទាប់
តាមរយៈការមានគុណវុឌ្ឍិ អ្នកនឹងមានភាពងាយស្រួលក្នុងការចូលរួមក្នុងកម្មវិធីអប់រំ និងការបណ្តុះ បណ្តាលបន្ត ហើយអាចសិក្សាបន្តនូវចំណេះដឹង និងបច្ចេកទេសថ្មីចុងក្រោយបំផុត។ តាមរយៈការបន្តនូវការអភិវឌ្ឍខ្លួនឯង និងការបង្កើនឯកទេស អ្នកអាចបង្កើតអាជីពរយៈពេលវែងនៅក្នុងវិស័យមើលថែទាំ។
ការទទួលបានគុណវុឌ្ឍិជាការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព គឺពិតជាមានតម្លៃយ៉ាងខ្លាំងសម្រាប់ជនបរទេសផងដែរ។ សូមយកនូវការទទួលបានគុណវុឌ្ឍិជាការទទួលស្គាល់នូវការមើលថែទាំ/សុខុមាលភាព មកសាកល្បងដាក់បន្ថែមនៅក្នុងគោលដៅនៃអាជីពនាពេលអនាគតរបស់អ្នក។ យើងខ្ញុំសង្ឃឹមថា អ្នកនឹងទទួលបានជោគជ័យ!