
ការរៀនភាសាជប៉ុនមានសារៈសំខាន់ ប៉ុន្តែ នៅពេលដែលអ្នកចាប់ផ្តើមធ្វើការនៅប្រទេសជប៉ុន ការងារ នឹងក្លាយទៅចំណុចសំខាន់នៃជីវភាពរស់នៅរបស់អ្នក ដូច្នេះ អ្នកអាចនឹងមានការលំបាកក្នុងការចំណាយពេលវេលាចំពោះការរៀនឱ្យបានច្រើនម៉ោង។ ប៉ុន្តែ ទោះបីជានៅក្នុងជីវភាពរស់នៅជាក់ស្តែង ឬ នៅក្នុងការងារក៏ដោយ ការដឹងអក្សរកាន់ជី និងពាក្យ គឺមានសារៈសំខាន់។ លើកនេះ ខ្ញុំនឹងណែនាំអ្នក ហើយបែងចែកនូវរបៀបដើម្បីរៀនអក្សរកាន់ជីឱ្យមានប្រសិទ្ធភាពខ្លាំង ជា ២ លើក។ ការដឹង និងអាចប្រើអក្សរកាន់ជី បានកាន់តែច្រើន វានឹងផ្តល់នូវទំនុកចិត្ត និងការជំរុញទឹកចិត្តដល់អ្នកនៅក្នុងការងារ ។
Contents:
① ចងចាំ “អក្សរកាន់ជីមូលដ្ឋាន” (កាន់ជីមូលដ្ឋានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ)
- ចងចាំផ្តើមពីអក្សរកាន់ជីដែលមិនមានគំនូសច្រើន
អក្សរកាន់ជីដែលគេឧស្សាហ៍ប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ភាគច្រើនគឺជាអក្សរដែលងាយស្រួល ចងចាំ។ នៅក្នុងសៀវភៅរៀនអក្សរកានជីកម្រិតដំបូង នឹងលើកឡើងអំពីលំដាប់លំដោយដោយអនុវត្តទៅតាមលំដាប់នៃគំនូស ឬទិដ្ឋភាពនៃជីវភាពរស់នៅនីមួយៗ។
ឧទាហរណ៍) 一二三四五六七八九十百千万時分円日月火水木金土字枚人大中小前後左右…ជាដើម
- ការផ្តោតលើអក្សរកាន់ជីដែលឧស្សាហ៍ប្រើនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការងារ
ប្រសិនបើអ្នកនៅក្នុងអគារ សូមទៅមើលស្លាកអក្សរ ក្រដាសខិត្តប័ណ្ណ ឬកំណត់ត្រាជាដើម។ អក្សរកាន់ជីដែលអ្នកឃើញនៅកន្លែងធ្វើការ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នក នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា នៅជិតវា ហើយក៏ជំរុញឆន្ទៈឱ្យអ្នកចង់រៀនផងដែរ។
ឧទាហរណ៍៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មានដូចជា ស្លាកអក្សរនៅតាមស្ថានីយ៍រថភ្លើង ផ្សារទំនើប និងមន្ទីរពេទ្យជាដើម ហើយនៅក្នុងកន្លែងថែទាំក៏មានស្លាកអក្សរសម្រាប់បុគ្គលិក និងអ្នកប្រើប្រាស់ផងដែរ។
② អក្សរកាន់ជី គឺ“អត្ថន័យ” និង “របៀបអាន” មានសារៈសំខាន់។ រៀនទៅតាមលំដាប់លំដោយដូចតទៅ៖ អត្ថន័យ → របៀបអាន→ របៀបសរសេរ
<សារៈសំខាន់នៃអត្ថន័យអក្សរកាន់ជី >
- ពាក្យខ្លះទោះបីជា មានរបៀបអានដូចគ្នា ប៉ុន្តែ “អត្ថន័យ” នឹងខុសគ្នា អាស្រ័យលើអក្សរកាន់ជី (គេហៅថា សំលេងដូចគ្នាន័យខុសគ្នា)។
「花ផ្កា」「鼻ច្រមុះ」(hana)/「日ថ្ងៃ」「火ភ្លើង」(hi)/
「見るមើល」「診るពិនិត្យជម្ងឺ」(mi-ru)
「機 គ្រឿងម៉ាស៊ីន」(ki): ឧបករណ៍ទាក់ទងនឹងគ្រឿងម៉ាស៊ីន →掃除機(souji-kiម៉ាស៊ីនបូមដី)、洗濯機(sentaku-ki ម៉ាស៊ីនបោកគក់)、自動販売機(jidouhanbai-ki ម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិ)、飛行機(hikou-ki យន្តហោះ)
「器ឧបករណ៍」(ki): របស់សម្រាប់ដាក់ 、ឧបករណ៍សាមញ្ញៗ→食器 (shokki គ្រឿងសម្រាប់ប្រើពេលពិសារអាហារ)、便器 (ben-ki បង្គន់)、歩行器 (hokou-ki គ្រឿងជំនួយសម្រាប់ដើរ)
- អត្ថន័យនៃអក្សរកាន់ជីមួយអក្សរ ដែលស្ថិតនៅក្នុងពាក្យមួយ ជាអត្ថន័យតំណាងឱ្យពាក្យនោះទាំង មូល។ សូមស្វែងរកអក្សរកាន់ជីដែលជាមូលដ្ឋាន ដែលអ្នកស្គាល់អត្ថន័យ ហើយប្រើពួកវាជាតម្រុយ។
「起床」(ki-shou):起きること(ការក្រោកពីគេង)(ឧទា:起床時間は6時です ម៉ោងក្រោកពីគេង គឺម៉ោង ៦)
「継続」(kei-zoku):続けること(ការបន្ត)(ឧទា:日本語の勉強を継続しますបន្តការរៀនភាសាជប៉ុន)
「発言」(hatsu-gen):言うこと (ការនិយាយ)(ឧទា:自分の考えを発言しました ខ្ញុំបាននិយាយអំពីគំនិតរបស់ខ្ញុំ)
<សារៈសំខាន់នៃអត្ថន័យនៃរបៀបអាន >
ប្រសិនបើរបៀបអានខុស អ្នកនឹងមិនអាចបញ្ចេញសំឡេង ឬសន្ទនាគ្នាបានច្បាស់លាស់នោះទេ។ ម៉្យាងទៀត ថ្មីៗនេះ ការសរសេរ ឬ ការវាយបញ្ជូលនូវកំណត់ត្រា និងរបាយការណ៍ ភាគច្រើនត្រូវបានធ្វើដោយ ប្រើកុំព្យូទ័រ ឬថេប្លេត ស្ទើរតែទាំងអស់។ ប្រសិនបើអ្នកវាយបញ្ចូលរបៀបអានត្រឹមត្រូវ វានឹងបង្ហាញអក្សរកាន់ជីដែលត្រឹមត្រូវ។ ប្រសិនបើរបៀបអានខុស វានឹងចេញអក្សរកាន់ជីខុស។
③ អក្សរកាន់ជីត្រូវចងចាំពីក្នុងល្បះ/ប្រយោគ
អ្នកនឹងចងចាំអក្សរកាន់ជីចេញពីការប្រើប្រាស់វា ឬ ស្វែងយល់ពីអត្ថន័យរបស់វា នៅក្នុងល្បះ/ប្រយោគ។ ម្យ៉ាងទៀត ប្រសិនបើអ្នកអានដោយបញ្ចេញសម្លេងឱ្យឮ វាក៏អាចភ្ជាប់ទៅនឹងការហ្វឹកហាត់របៀបអានឱ្យបានត្រឹមត្រូវផងដែរ។
- 「月」(gatsu, tsuki, getsu,)
- 今日は1月(gatsu)15日です。ថ្ងៃនេះ ទី១៥ ខែមករា។
- 月(tsuki)がきれいです。ព្រះច័ន្ទស្អាត
- 月(getsu)曜日は早番の仕事です。ថ្ងៃចន្ទការងារ ពីព្រលឹម។
- 7月(gatsu)に日本に来ました。ខ្ញុំបានមកប្រទេសជប៉ុននៅខែកក្កដា។
- 「生」(nama, u, sei, i)
- この魚は生(nama)で食べられます。ត្រីនេះអាចបរិភោគឆៅបាន។
- わたしは7月に生(u)まれました。ខ្ញុំបានកើតនៅខែកក្កដា។
- 生(sei)年月日をおしえてください。សូមប្រាប់អំពីថ្ងៃខែឆ្នាំកំណើតរបស់អ្នក។
- 鈴木さんは日本語の先生(sei)です。លោក /លោកស្រី Suzuki គឺជាគ្រូបង្រៀនភាសាជប៉ុន។。
- 日本で生(sei)活しています。ខ្ញុំរស់នៅ ប្រទេសជប៉ុន។
- 魚は水の中で生(i)きています。ត្រីរស់នៅក្នុងទឹក។
ម្យ៉ាងទៀត ដើម្បីចងចាំអក្សរកាន់ជី ការអានដោយបញ្ចេញសម្លេងឱ្យឮ “音読” (on-doku) គឹមានសារសំខាន់ដែរ។ នៅពេលអ្នកបញ្ចេញសម្លេង វាស្ថិតនៅក្នុងត្រចៀក ហើយនឹងស្ថិតនៅក្នុងការចងចាំរបស់អ្នក។ បន្ទាប់មក សូមសាកល្បងសរសេរអក្សរកាន់ជីជាក់ស្តែង។
សូមសាកល្បងរៀនសរសេរអក្សរកាន់ជីឱ្យបានត្រឹមត្រូវ ហើយបញ្ចេញសម្លេងឱ្យបានត្រឹមត្រូវ ទោះបីជា ២អក្សរ ជារៀងរាល់ថ្ងៃក៏ដោយ ក៏ជាការប្រសើរដែរ។ រយៈពេលតែ ១០នាទី ក៏បាន។ នៅក្នុងភាសាជប៉ុន មានពាក្យមួយដែលគេលើកឡើងថា 「継続(kei-zoku)ការបន្តは力(chikara)なりនឹងក្លាយទៅជាកម្លាំង」។ អ្នកនឹងចងចាំអក្សរកាន់ជីឱ្យបានច្រើន ទាន់ពេលមិនដឹងខ្លួន។
(ការត្រួតពិនិត្យ) Aoi Eri (អាអូអ៊ី អេរី)
សាស្ត្រាចារ្យនៃសមាគមទូទៅនៃការផ្លាស់ប្តូរអន្តរជាតិ និងការគាំទ្រភាសាជប៉ុន Y។ គាត់បាន ផ្តល់ការគាំទ្រ ផ្នែកសិក្សាដល់បេក្ខជនជាអ្នកថែទាំជាជនបរទេសដែលបានមកប្រទេសជប៉ុន ក្រោមកិច្ចព្រមព្រៀងភាពជា
ដៃគូសេដ្ឋកិច្ច EPA ចាប់តាំងពីឆ្នាំ 2011 មក។ បច្ចុប្បន្ននេះ គាត់បានចូលរួមក្នុង ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកថែទាំជាជនបរទេសដែលបានមកប្រទេសជប៉ុនជាការហ្វឹកហ្វឺនជំនាញ និងជំនាញពិសេស។ គាត់បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូភាសាជប៉ុនរយៈពេល ៤២០ម៉ោង។ គាត់ជាប់ការប្រឡង តេស្តសមត្ថភាពបង្រៀនភាសាជប៉ុន និងជាអ្នកទទួលបានវិញ្ញាបនបត្រផ្នែកផ្នែកសង្គម និងសុខុមាលភាព។