លោកអ្នកដែលស្រឡាញ់ចូលចិត្តប្រទេសជប៉ុនទាំងអស់គ្នា តើលោកអ្នកចង់សាកល្បងធ្វើការងារផ្នែក
ថែទាំមនុស្សចាស់នៅប្រទេសជប៉ុនដែរឬទេ?
យើងខ្ញុំនឹងធ្វើការរៀបចំកម្មវិធីធ្វើបទពន្យល់ណែនាំមួយតាមរយៈប្រព័ន្ធអនឡាញ ដើម្បីទៅធ្វើការងារនៅប្រទេសជប៉ុន
ដោយមានការចូលរួមពីបងប្អូនជនជាតិខ្មែរដែលកំពុងបម្រើការងារផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុនផងដែរ។
Contents:
ឈ្មោះកម្មវិធី
កម្មវិធីធ្វើបទពន្យល់ណែនាំនេះបានរៀបចំឡើងជាលើកទី3នៅក្នុងឆ្នាំនេះ ដែលមានគោលបំណងក្នុងការជួយចែករំលែកចំណេះដឹង អំពីប្រព័ន្ធពលករជំនាញជាក់លាក់ដើម្បីទទួលបានការងារផ្នែកថែទាំមនុស្សចាស់
និងការរស់នៅប្រទេសជប៉ុនទៅកាន់លោកអ្នកទាំងអស់គ្នា វាគឺជាកម្មវិធីសិក្ខាសាលាមួយដែលអាចឳ្យលោកអ្នកមានជាសំណួរទៅកាន់ជនជាតិខ្មែរដែលកំពុងបម្រើការងារខាងផ្នែកថែទាំមនុស្សចាស់នេះនៅតាមមណ្ឌលថែទាំជាក់ស្ដែងក្នុងប្រទេសជប៉ុនផងដែរ។
លោកអ្នកអាចចូលរួមទស្សនាបាននៅក្នុងការឡាយ(Live)តាមរយៈFacebookនិងYouTubeដោយធ្វើការអញ្ជើញមកជួបជុំគ្នានៅសាលាដែលបានរៀបចំជួយសម្រួលដល់កម្មវិធីនេះ ឬ នៅលើទូរស័ព្ទដៃ និង កុំព្យូទ័ររបស់លោកអ្នកផ្ទាល់ខ្លួនក៏បាន។
សម្រាប់លោកអ្នកដែលចង់សាកល្បងធ្វើការងារនៅប្រទេសជប៉ុន
និង លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ធ្វើការងារផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុន សូមអញ្ជើញចូលរួមកុំខានណា។
- ឈ្មោះកម្មវិធី : កម្មវិធីធ្វើបទពន្យល់ណែនាំតាមរយៈប្រព័ន្ធអនឡាញ(Online)
- អ្នករៀបចំ : ក្រសួងការងារ
- កាលបរិច្ឆេទ : 4/12/2023 (ថ្ងៃច័ន្ទ) ម៉ោង14:00 ~ 15:30 (ម៉ោងនៅកម្ពុជា)
រៀបចំការឡាយរួមគ្នារវាងកម្ពុជានិងជប៉ុនអំពីកម្មវិធីធ្វើបទពន្យល់ណែនាំ។
- មធ្យោបាយផ្សាយ : កម្មវិធីនឹងជួយសម្រួលដល់លោកអ្នកដែលមានបំណងចង់ចូលរួមទស្សនា
អាចចូលរួមទស្សនាបានតាមរយៈការឡាយ(Live)Facebookនិង
YouTube នៅលើទូរស័ព្ទដៃ និង កុំព្យូទ័ររបស់លោក អ្នកផ្ទាល់ ឬ
អញ្ជើញចូលរួមជួបជុំគ្នានៅសាលាដែលបានរៀបចំជួយសម្រួលដល់កម្មវិធី
ដោយគ្រាន់តែលោកអ្នកធ្វើការចុះឈ្មោះចូលរួមជាមុន។
ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមធ្យោបាយទំនាក់ទំនងដែលបានដាក់ជូន។
- ជ្រើសរើស : ជនជាតិខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា
ហើយមានចំណាប់អារម្មណ៍ចង់ធ្វើការងារ និង រស់នៅប្រទេសជប៉ុន។
- ខ្លឹមសារនៃកម្មវិធី : ផ្លាស់ប្ដូរបទពិសោធគ្នាតាមរយៈការឡាយជាមួយជនជាតិខ្មែរដែលកំពុងបម្រើ
ការងារផ្នែកថែរទាំមនុស្សចាស់នៅប្រទេសជប៉ុន
និង ធ្វើការពន្យល់អំពីការងារនេះ។ យើងខ្ញុំនឹងធ្វើការទទួលនូវសំណួរ
របស់លោកអ្នកទុកជាមុន ហើយនឹងធ្វើការឆ្លើយនឹងសំណួរនេះនៅក្នុងកម្មវិធី។
(1) ស្វែងយល់អំពីការងារផ្នែកថែទាំមនុស្សចាស់
(ការរស់នៅ និង របៀបធ្វើការនៅប្រទេសជប៉ុន)
(2)មកកាន់ប្រទេសជប៉ុនដោយបានស្វែងយល់អំពីប្រព័ន្ធជាមុន
(ប្រព័ន្ធដើម្បីមកកាន់ប្រទេសជប៉ុន)
(3) រៀនភាសាជប៉ុន និង ជំនាញថែទាំមនុស្សចាស់(របៀបរៀន)
(4) នាទីសំណួរចម្លើយ
*សម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួមទស្សនាការឡាយតាមប្រព័ន្ធអនឡាញ
*សម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួមទស្សនាការឡាយតាមប្រព័ន្ធអនឡាញ
សូមធ្វើការចុះឈ្មោះតាមរយៈទម្រង់បំពេញខាងក្រោមនេះ
ដោយភ្ជាប់មកជាមួយនូវព័ត៌មានចាំបាច់មួយចំនួនដូចដែលបានរៀបរាប់ខាងក្រោម៖
ព័ត៌មានចាំបាច់(បេក្ខជនដាក់ពាក្យ)
- ព័ត៌មានចាំបាច់(បេក្ខជនដាក់ពាក្យ)
-ឈ្មោះសាលារៀន – ឈ្មោះបេក្ខជន -អ៊ីមែល -លេខទូរស័ព្ទ
-សំណួរដែលលោកអ្នកចង់សួរទៅកាន់គ្រូកាន់ការណ៍កម្មវិធី
ជនជាតិខ្មែរដែលកំពុងបម្រើការងារផ្នែកថែទាំមនុស្សចាស់នៅក្នុងមណ្ឌលថែទាំថែទាំមនុស្សចាស់នៅប្រទេសជប៉ុន។
…អ្វីដែលជាមន្ទិលរបស់លោកអ្នក និង អ្វីដែលលោកអ្នកចង់សាកសួរអំពីការទៅធ្វើការងារផ្នែកថែទាំមនុស្សចាស់។
- កន្លែងដាក់ពាក្យ
-ឈ្មោះក្រុមហ៊ុន -ឈ្មោះអ្នកទទួលបន្ទុក -មធ្យោបាយទំនាក់ទំនង
-អ៊ីមែល
- កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ : 2/12/2023 (ថ្ងៃសុក្រ) ម៉ោង 17:00
- ទំនាក់ទំនង
・ឈ្មោះក្រុមហ៊ុន : UG MARKETING REPUBLIC CO., LTD.
・ឈ្មោះអ្នកទទួលបន្ទុក : Tep Champanharith
・មធ្យោបាយទំនាក់ទំនង : +855 15 916 234
・អ៊ីមែល : info@ugrepublic.com