សំលេងយើង

ខ្ញុំឈ្មោះ វង្ស មាលា។

・ប្រទសកំណើត: កម្ពុជា
・កាលបរិច្ឆេទមកដល់ជប៉ុន: ឆ្នាំ ២០១៥
・សញ្ញាបត្រ: អ្នកជំនាញមើលថែទាំ
・ជំនាញភាសាជប៉ុន: N2

Interview

ដោយសារតែយ៉ាងហោចណាស់ នៅថ្ងៃអានាគត យើងអាចមើលថែមនុស្សដែលយើងស្រលាញ់ ប៉ាម៉ាក់របស់យើង យាយតារបស់យើងបាន។

ខ្ញុំគិតថាប្រទេសជប៉ុនជាប្រទេសដែលមានទេសភាពស្រស់ស្អាត។

ការដែលបានឃើញពួកគាត់មើលមកយើងដោយស្នាមញញឹម សើចសប្បាយ ហ្នឹងគឺជាភាពសប្បាយរីករាយរបស់យើងហើយ។

បុគ្គលិកនៅមណ្ឌលថែទាំនេះមានទំនាក់ទំនងល្អនឹងគ្នា រួសរាយរាក់ទាក់។ ម្យ៉ាងទៀត កន្លែងធ្វើការនៅទីនេះជាកន្លែងទើបបង្កើតថ្មី អញ្ចឹងហើយមានបរិយាកាសល្អ។

ផ្ទះដែលខ្ញុំនៅ ខ្ញុំជួលនៅជិតស្ថានីយ៍រថភ្លើង អញ្ចឹងហើយមានភាពងាយស្រួលមែនទែនក្នុងការរស់នៅ។

ជនជាតិជប៉ុនភាគច្រើនគឺជាមនុស្សល្អ ហើយពេលដែលយើងជួបការលំបាក មានបញ្ហាអី តែងតែជួយដោះស្រាយអោយយើងបាន។

ក្នុងរយៈពេលដែលខ្ញុំនៅប្រទេសជប៉ុន ឥឡូវនេះខ្ញុំបានសញ្ញាបត្រអ្នកជំនាញមើលថែទាំ អញ្ចឹងបន្ទាប់មកទៀត ខ្ញុំចង់បានសញ្ញាបត្រសុខុមាលភាពសង្គមមួយទៀត។

ការងារមើលថែទាំគឺជាការងារដែលលំបាក ប៉ុន្តែក្នុងហ្នឹងក៏មានភាពសប្បាយរីករាយដែរ ប្រសិនបើយើងបានជួបផ្ទាល់។ ហើយមួយទៀត ក្នុងកាលៈទេសៈណា ពេលណាក៏ដោយ ក៏ការងារហ្នឹងនៅតែមានដែរ ឧទាហរណ៍ ដូចពេលនេះកំពុងតែ កូរ៉ូណារីករាលដាល ការងារខ្លះអត់មាន (អ្នកខ្លះ)អត់ការងារធ្វើអ៊ីចឹង។ ប៉ុន្តែការងារមើលថែទាំមនុស្សចាស់នេះ នៅតែមានរហូត។

ធម្មតាប្រជាជនខ្មែរយើងនៅពេលដែលឈឺ គឺទៅមន្ទីរពេទ្យ អោយពេទ្យមើលថែ តែនៅពេលដែលជា គឺត្រឡប់មកផ្ទះ។ ជាធម្មតាមនុស្សចាស់ គឺកូនៗនៅផ្ទះមើលថែនៅផ្ទះ។

ធម្មតាការងារជាផ្នែកមើលថែទាំមនុស្សចាស់ អ្វីដែលសប្បាយរីករាយគឺនៅពេលដែលពួកគាត់មើលមកយើងដោយស្នាមញញឹម ឃើញពួកគាត់ញញឹមគឺជាក្តីរីករាយរបស់យើងដែរ។

ខ្ញុំធ្លាប់បានលោកយាយលោកតាដែលស្នាក់នៅមណ្ឌលមើលថែទាំហ្នឹងគាត់មើលមកយើងហើយពេលដែលយើងមកធ្វើការអញ្ចឹង គាត់ថាសប្បាយចិត្តដែលយើងមក អញ្ចឹង។ ហើយបើចំពោះគ្រួសាររបស់ពួកគាត់វិញ ធ្លាប់បានពួកគាត់សរសើរយើងថា ខិតខំប្រឹងប្រែងធ្វើការ ហើយសប្បាយចិត្តដែលយើងចូលមកធ្វើការនៅទីនេះ។

អ្នកដែលអាចធ្វើការងារមើលថែទាំនេះបាន ភាគច្រើនខ្ញុំគិតថា ទាល់តែមនុស្សហ្នឹងមានចិត្តធ្ងន់ មិនងាយខឹងអ៊ីចឹង។

ដូចដែលខ្ញុំធ្លាប់បានប្រាប់ខាងលើថាគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់បានសញ្ញាបត្រ សុខុមាលភាពសង្គមមួយទៀត។

ដោយសារប្រទេសជប៉ុនជាប្រទេសមួយដែលល្បីល្បាញក្នុងពិភពលោក។ ហើយមួយទៀតដែលប្រទេសយើងនិងប្រទេសជប៉ុនមានលក្ខណៈអត់ដូចគ្នាខ្លះគឺត្រង់មធ្យោបានធ្វើដំណើរ។ ភាគច្រើនប្រជាជនជប៉ុន ធ្វើដំណើរដោយរថភ្លើង។ គេទៅណាមកណា ភាគច្រើនគឺដោយរថភ្លើង មានការងាយស្រួល មិនថាជិតមិនថាឆ្ងាយទេ។ ឯចំណែកប្រជាជនយើងភាគច្រើន យើងធ្វើដំណើរដោយឡាន​ហើយនិងម៉ូតូ។

បើនិយាយពីប្រទេសជប៉ុន យើងប្រាកដជានឹកដល់ទីមួយគឺបច្ចេកវិជ្ជារបស់ជប៉ុន ពូកែជាងគេ។

ខ្ញុំមកនៅទីនេះ ខ្ញុំបាននាំប្តីខ្ញុំមកជាមួយ អញ្ចឹងហើយពេលដែលទំនេរ ខ្ញុំតែងតែដើរលេងជាមួយប្តី ហើយញុំអីនៅខាងក្រៅ អ៊ីចឹងដើម្បីលំហែខួរក្បាលខ្លះ។

ខ្ញុំតែងតែសួរទៅមិត្តភ័ក្តិជនជាតិជប៉ុន ឬមួយក៏គ្រូជនជាតិជប៉ុនឬមួយក៏មិត្តរួមការងារដែលយើងស្និតស្នាលជនជាតិជប៉ុនហ្នឹង សួរដើម្បីអោយគេប្រាប់យើង។

ចង់និយាយថាគឺអនាគតរបស់យើង ដូចថាយើងអាចរៀបគំរោងទៅថ្ងៃអនាគតបាន យើងអាចមើលឃើញខ្លះៗពីអនាគតរបស់យើង​ ហើយម្យ៉ាងទៀត មួយវិញទៀតគឺ ស្ថានភាពរស់នៅរបស់ខ្ញុំគឺប្រសើរជាងមុនឆ្ងាយ។

ជាធម្មតាយើងមករស់នៅប្រទេសជប៉ុន យើងគួរតែបង្កើនមិត្តជាជនជាតិជប៉ុន អោយបានច្រើន។ ហើយពេលសម្រាកពីការងារយើងដើរលេង ញុំាអីដើម្បីលំហែខួរក្បាលខ្លះ។

ខ្ញុំចូលចិត្តរបស់បំពងៗ អញ្ចឹងហើយដូចជាបង្គាបំពង បន្លែបំពង ខ្ញុំចូលចិត្ត ហើយនិង មីជនជាតិជប៉ុន មីរបស់ជប៉ុនតែម្តង។

ចូលចិត្តថាអោយចូលចិត្តមិនដឹងចូលចិត្តមួយណាជាងគេទេ ប៉ុន្តែកន្លែងដែលមានផ្កា ព្រោះអីប្រទេសជប៉ុនសំបូរផ្កា អញ្ចឹងហើយ ខ្ញុំចូលចិត្តទៅមើលកន្លែងណាដែលមានផ្កា។

Scroll to Top