ប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់

អ្វីទៅជាបុគ្គលិកជំនាញមើលថែទាំដែលបានបញ្ជាក់ (i)

លក្ខណៈសម្បត្តិស្នាក់នៅ “បុគ្គលិកជំនាញដែលបានបញ្ជាក់” (ឬពលករជំនាញ) ត្រូវបានបង្កើតឡើងថ្មី នៅខែមេសា ឆ្នាំ2019 ដើម្បីឆ្លើយតបនឹងការខ្វះកម្លាំងពលកម្មដ៏ធ្ងន់ធ្ងរ ក្នុងរូបភាពជាលក្ខណៈសម្បត្តិស្នាក់នៅ ដែលអនុញ្ញាតអោយធនធានមនុស្សបរទេសដែលមានចំណេះដឹង និងជំនាញក្នុងកម្រិតមួយអាចធ្វើការងារបាននៅក្នុង 14ប្រភេទឧស្សាហកម្ម រួមទាំងការងារមើលថែទាំផងដែរ។ បុគ្គលិកជំនាញដែលបានបញ្ជាក់មានកម្រិត(i) និង កម្រិត(ii) ប៉ុន្តែការងារមើលថែទាំមានតែកម្រិត (i) ប៉ុណ្ណោះ។

អំពីការប្រឡងយកលក្ខណៈសម្បត្តិស្នាក់នៅជាបុគ្គលិកជំនាញមើលថែទាំដែលបានបញ្ជាក់ (i)

ការប្រឡងវាយតម្លៃយកលក្ខណៈសម្បត្តិស្នាក់នៅបុគ្គលិកជំនាញ (ពលករជំនាញ) មើលថែទាំ ដែលបានបញ្ជាក់សម្រាប់ប្រភេទការងារមើលថែទាំ មានការប្រឡង3ប្រភេទគឺ ការប្រឡង “Nursing Care Skills Evaluation Test” “Nursing Care Japanese Language Evaluation Test” និងការប្រឡងវាស់កម្រិតសមត្ថភាពភាសាជប៉ុន។ ការប្រឡង “Nursing Care Skills Evaluation Test” និង “Nursing Care Japanese Language Evaluation Test” ត្រូវបានរៀបចំឡើងដើម្បីវាស់នូវកម្រិតនៃជំនាញ និងភាសាជប៉ុនដែលអាចយកទៅប្រើប្រាស់បាន នៅក្នុងការងារមើលថែទាំជាក់ស្ដែង ដោយកំណត់នូវស្តង់ដារមួយ ដែលអ្នកប្រឡងជាប់មានលក្ខណៈសម្បត្តិអាចបម្រើការងារនៅតាមផ្នែកនីមួយៗបាន។ កម្រិតសមត្ថភាពភាសាជប៉ុន ត្រូវបានវាស់តាមរយៈ “តេស្ដភាសាជប៉ុនកម្រិតមូលដ្ឋានរបស់មូលនិធិជប៉ុន (JFT-Basic)” ឬ “ការប្រឡងជំនាញភាសាជប៉ុន (JLPT) (កម្រិតចាប់ពី N4ឡើង)”។

វិធីរៀនត្រៀមដើម្បីប្រឡងភាសាជប៉ុន និងជំនាញមើលថែទាំ

ក្នុងចំណោមវិធីរៀនត្រៀមដើម្បីប្រឡងយកលក្ខណៈសម្បត្តិស្នាក់នៅ ”បុគ្គលិកជំនាញមើលថែទាំដែលបានបញ្ជាក់ (i)” មានវិធីរៀនត្រៀមខ្លួនឯងដោយប្រើសៀវភៅជាដើម និងមានវិធីរៀនត្រៀមដោយចូលរៀននៅសាលារៀនភាសាជប៉ុន។ នៅក្នុងអត្ថបទនេះ យើងធ្វើការណែនាំសំខាន់អំពីសៀវភៅ និងគេហទំព័រដែលដែលមានប្រយោជន៍ផ្ដោតចំពោះអ្នកដែលរៀនត្រៀមដោយខ្លួនឯង។

រចនាសម្ព័ន្ធគាំពារពីខាងប្រទេសជប៉ុនក៏សម្បូរបែប

រដ្ឋាភិបាលជប៉ុន រដ្ឋបាលតំបន់ សមាគមនៃឧស្សាហកម្មពាក់ព័ន្ធ មណ្ឌលមើលថែទាំជាដើម ធ្វើការផ្ដល់នូវការគាំពារផ្សេងដើម្បីអោយជនបរទេសអាចមកធ្វើការងារមើលថែទាំនៅប្រទេសជប៉ុនបាន។ មិនត្រឹមតែការគាំពារពាក់ព័ន្ធនឹងការងារមើលថែទាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ការគាំពារយ៉ាងទូលំទូលាយរហូតដល់បញ្ហាភាសា និងមូលដ្ឋាននៃការរស់នៅថែមទៀតផង។

សំលេងយើង

យើងបានធ្វើការសម្ភាសន៍ជាមួយជនបរទេសដែលកំពុងធ្វើការងារជាអ្នកមើលថែទាំនៅ
រទេសជប៉ុន។ សូមប្រើប្រាស់ជាឯកសារយោងអំពីជីវភាពរស់នៅប្រទេសជប៉ុន អំពីការងារមើលថែទាំ និងការសិក្សា។

ខ្ញុំឈ្មោះ វង្ស មាលា។

ប្រទសកំណើត:កម្ពុជា
កាលបរិច្ឆេទមកដល់ជប៉ុន:ឆ្នាំ ២០១៥
សញ្ញាបត្រ:អ្នកជំនាញមើលថែទាំ
ជំនាញភាសាជប៉ុន:N2

F.A.Q.

យើងឆ្លើយតបនឹងសំណួរដែលទទួលបានពីអ្នកទាំងអស់គ្នា។

គឺមាន “ស្ថាប័នគាំទ្រចុះបញ្ជី”។ គឺជាបុគ្គលឬស្ថាប័នដែលទទួលការជួលពីស្ថាប័នទទួល អោយធ្វើការគាំទ្រដល់បុគ្គលិកជំនាញដែលបានបញ្ជាក់ជាជនបរទេស ទាក់ទងនឹងការរកកន្លែងស្នាក់នៅ និងការធ្វើកិច្ចសន្យាផ្សេងៗដែលចាំបាច់សម្រាប់ការរស់នៅជាដើម។

គឺខុសៗគ្នាទៅតាមច្បាប់ទាក់ទងនឹងការបញ្ជូនរបស់ប្រទេសនិមួយៗ។

ចំពោះប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ គឺមិនបានទេ។ ក្នុងករណីយកបានសញ្ញាបត្រ ”អ្នកជំនាញមើលថែទាំ” ដែលមានការទទួលស្គាល់ដោយរដ្ឋ គេអាចបន្តធ្វើការ និងស្នាក់នៅបានជាអចិន្ត្រៃយ៍ ហើយអាចនាំគ្រួសារមករស់នៅជាមួយបាន។

គេតម្រូវអោយទទួលបាន ការប្រឡងជំនាញភាសាជប៉ុន (JLPT) កម្រិត N4 (ជាកម្រិតដែលអាចយល់នូវភាសាជប៉ុនមូលដ្ឋានមូលដ្ឋាន​បាន)។

ការមើលថែទាំរាងកាយជាដើម (ធ្វើការមើលថែទាំជួយពេលងូតទឹក ពេលបរិភោគអាហារ ពេលបញ្ចេញចោលជាដើមដោយសម្របទៅតាមស្ថានភាពនៃកាយនិងចិត្តរបស់អ្នកស្នាក់នៅ) ព្រមទាំងការងារគាំទ្រភ្ជាប់ជាមួយការងារនេះ (អនុវត្តនកម្មវិធីកំសាន្ត ការជួយក្នុងការហាត់ចលនា។ល។)។
*ប្រភេទសេវាទៅថែទាំដល់កន្លែងគឺមិនមែនជាគោលដៅឡើយ។

SEARCH
LINK

សូមមើលតំណភ្ជាប់ពាក់ព័ន្ធនៅទីនេះ ដូចជាព័ត៌មានមានប្រយោជន៍។ល។

ABOUT US

តើអ្នកមិនចង់សាកទៅធ្វើការងារមើលថែទាំនៅប្រទេសជប៉ុនទេឬ? យើងធ្វើការណែនាំដោយងាយយល់នូវ ព័ត៌មានមានប្រយោជន៍អំពី ប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ អំពីការងារមើលថែទាំ អំពីជីវភាពរស់នៅនៅប្រទេសជប៉ុន និងអំពីការសិក្សាភាសាជប៉ុន។

វែបសាយនេះត្រូវបានបង្កើត និងគ្រប់គ្រងដោយការិយាល័យគ្រប់គ្រង Japan Care Worker Guide ដែលជាគំរោងមួយផ្នែកនៃកិច្ចការជំរុញការទទួលយកធនធានមនុស្សមើលថែទាំជាជនបរទេសសម្រាប់ឆ្នាំសារពើពន្ធ2020 របស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព។

Follow Us

ចំពោះលោកអ្នកដែលមានគណនី សូមមេត្តា Follow និង “Like!” ផង។

Scroll to Top